Ronaldo ត្រូវបានតែងតាំងជាប្រធានក្រុម មុនការប្រកួតទល់និង PSG

Cristiano Ronaldo ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ប្រធាន​ក្រុម​សម្រាប់ក្រុម Saudi All-Star ដែល​នឹង​ត្រូវ​ប៉ះ PSG ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​ទី ១៩ ខែ​មករាខាងមុខ។ ព័ត៌មាននេះត្រូវបានបញ្ជាក់នៅក្នុងបណ្តាញសង្គម ដែលបានបង្ហោះចេញពីគណនីរបស់លោក Turki Al-Sheikh  ដែលជាប្រធានអាជ្ញាធរទូទៅសម្រាប់ការកម្សាន្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលវីដេអូមួយត្រូវបានភ្ជាប់ដែលបង្ហាញពីម្ចាស់ពាន Ballon d’Or  ប្រាំសម័យដែលបានទទួលស្លាកប្រធានក្រុម និងអាវរបស់គាត់សម្រាប់ការប្រកួតមិត្តភាព។ គួររំលឹកផងដែរថា ថ្ងៃទី19នេះ PSG និងត្រូវជួបជាមួយក្រុម Saudi All-Star ដែលមានកីឡាករមកពីក្លិប Al-Nassr និង Al-Hilal បញ្ចូលគ្នា៕ ប្រភព : GOAL

[ Continue reading ]

មកដឹងពីអ្វីដែល Ronaldo ទទួលបាន ក្រោយចុះកុងត្រាជាមួយក្លិប Al-Nassr

កាលពីពេលថ្មីៗនេះ ព័ត៌មានមួយបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការចុះកុងត្រាជាមួយក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al-Nassr ក្នុងកិច្ចសន្យាតម្លៃកប់ពពក ធ្វើឲ្យ Ronaldo ក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មច្រើនបំផុតក្នុងពិភពកីឡាបាល់ទាត់ទាំងមូល។ ប៉ុន្តែក្រៅពីប្រាក់ចំនួនប្រមាណ 75លានដុល្លារក្នុងមួយឆ្នាំនោះ ម្ចាស់ពាន Ballon D’or 5សម័យរូបនេះនិងទទួលបានអ្វីផ្សេងជាច្រើន។ យោងតាមសេចក្ដី​រាយការណ៍​ពី​ Saudi Media បាន​ឱ្យ​ដឹង​ថា​ Cristiano Ronaldo ត្រូវបានផ្តល់ជូននូវរថយន្តឯកជនចំនួន 5 គ្រឿង​និងវិមានមួយខ្នងដែលមានទីតាំងស្ថិតនៅទីក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​នៅ​ទីនោះ​មាន​ក្រុមហ៊ុនសន្តិសុខពេញលេញ មានផ្សារទំនើប អាងហែលទឹក តារាងបាល់បោះ ទីលាន​បាល់ទាត់ រួមទាំង​ភោជនីយដ្ឋានចំនួន3 ដែលជាកម្មសិទ្ធិរបស់ ...

[ Continue reading ]

ប្រធានក្លិប Al-Nassr ចេញមុខបដិសេដថាមិនដែលបានចរចារជាមួយ Ronaldo ម្តងណាឡើយ

ប្រធានក្លិបបាល់ទាត់ Al-Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីតបានផ្ទុះសំណើចនៅពេលដែលត្រូវបានគេសួរអំពីកិច្ចចរចារជាមួយខ្សែប្រយុទ្ធដែលមិនទាន់មានក្លិបលេង កីឡាករ Crisitano Ronaldo។ ក្រោយចាកចេញពីក្លិប Manchester United ម្ចាស់ពាន Ballon D’or 5សម័យរូបនេះត្រូវបានសារព័ត៌មានជាច្រើនជឿជាក់ថា អាចនិងផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្លិបហ៊ានចាយលុយធំ Al-Nassr ប៉ុន្តែពេលនេះភាគីខាងក្លិបបានចេញមុខបដិសេដថាមិនដែលបានធ្វើការទាក់ទងដើម្បីនាំយកកីឡាករវ័យ37ឆ្នាំរូបនេះម្តងណាសោះឡើយ។ លោក Musalli Al Muammar ដែលជាប្រធានក្លិប Al-Nassr បាននិយាយក្នុងវីដេអូមួយអំពីបញ្ហានេះ ដោយលើកឡើងថា “តើ Ronaldo ជានរណាគេ? ខ្ញុំមិនដែលស្គាល់គាត់នោះឡើយ។ Ronaldo កំពុងតែមមាញឹកជាមួយ World Cup ហើយខ្ញុំគិតថាគាត់មិនស្ថិតក្នុងការចរចារជាមួយក្លិបណាទេ”៕ ប្រភព ...

[ Continue reading ]