ប្រធានក្លិបបាល់ទាត់ Al-Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីតបានផ្ទុះសំណើចនៅពេលដែលត្រូវបានគេសួរអំពីកិច្ចចរចារជាមួយខ្សែប្រយុទ្ធដែលមិនទាន់មានក្លិបលេង កីឡាករ Crisitano Ronaldo។

ក្រោយចាកចេញពីក្លិប Manchester United ម្ចាស់ពាន Ballon D’or 5សម័យរូបនេះត្រូវបានសារព័ត៌មានជាច្រើនជឿជាក់ថា អាចនិងផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្លិបហ៊ានចាយលុយធំ Al-Nassr ប៉ុន្តែពេលនេះភាគីខាងក្លិបបានចេញមុខបដិសេដថាមិនដែលបានធ្វើការទាក់ទងដើម្បីនាំយកកីឡាករវ័យ37ឆ្នាំរូបនេះម្តងណាសោះឡើយ។

លោក Musalli Al Muammar ដែលជាប្រធានក្លិប Al-Nassr បាននិយាយក្នុងវីដេអូមួយអំពីបញ្ហានេះ ដោយលើកឡើងថា “តើ Ronaldo ជានរណាគេ? ខ្ញុំមិនដែលស្គាល់គាត់នោះឡើយ។ Ronaldo កំពុងតែមមាញឹកជាមួយ World Cup ហើយខ្ញុំគិតថាគាត់មិនស្ថិតក្នុងការចរចារជាមួយក្លិបណាទេ”៕
ប្រភព : GOAL