Atletico Madrid ត្រៀមបញ្ជូនកីឡាករ2រូបនេះឲ្យទៅក្រុម Chelsea

ក្លិបបាល់ទាត់ Atletico Madrid បានទាក់ទងទៅកាន់តោខៀវ Chelsea ដើម្បីត្រៀមធ្វើការស្នើផ្តល់ជូនកីឡាករ Matheus Cunha និង Joao Felix ទៅក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្នុងខែមករានេះ។

កីឡាករវ័យ 23 ឆ្នាំ Joao Felix ធ្វើបានយ៉ាងល្អនៅ World Cup ប៉ុន្តែបែរជាមិនមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ហើយក្លិបអេស្ប៉ាញមួយនេះអាចនឹងអនុញ្ញាតឲ្យរូបគាត់ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ដែលអាចជាជម្រើសដ៏ទាក់ទាញសម្រាប់ Chelsea ស្របពេលដែលកីឡាករ Armando Broja បានរងរបួសជង្គង់កម្រិតធ្ងន់ធ្ងរ។

ស្របពេលជាមួយគ្នានេះដែរ ក្លិបWolves និង Leeds មានការព្រួយបារម្ភថា Chelsea អាចធ្វើការឆក់យកខ្សែប្រយុទ្ធរបស់ Atletico កីឡាករ Matheus Cunha ដែលកំពុងចង់បានអារម្មណ៍រូបគេគេ បន្ទាប់ពីត្រូវបានក្លិបបើកភ្លើងខៀវហើយប្រាប់ថាគាត់អាចផ្លាស់ចេញនៅខែមករាខាងមុខ៕

ប្រភព : Evening Standard