Barcelona យកឈ្នះ AT Madrid ក្នុងលទ្ធផលតានតឹងជាទីបំផុត

Barcelona ទទួលបានជ័យជម្នះយ៉ាងលំបាកលើក្រុម Atletico Madrid ដោយសារការស៊ុតបញ្ចូលទីរបស់កីឡាករ Ousmane Dembele ដែលធ្វើឲ្យក្រុមរបស់លោក Xavi ស្ថិតនៅកំពូលតារាង ដាច់គេ3ពិន្ទុ។ Barca បាន​បង្កើត​ឱកាស​តិច​តួច ប៉ុន្តែ​សុទ្ធតែមានគុណភាពទាំងអស់។ Dembele រកបានគ្រាប់បាល់តែមួយគ្រាប់ ខណៈដែល Araujo និង Andreas Christensen បានបង្ហាញទម្រង់លេងដ៏គួរឲ្យកោតសរសើរនៅតំបន់ការពារកណ្តាល ដើម្បីបង្កើតការនាំមុខបីពិន្ទុលើគូប្រជែង Real Madrid ក្នុងតារាងនៃលីកកំពូលអេស្ប៉ាញ La Liga។ ការងារបន្ទាប់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺជំនួបទល់និងក្រុម Real Betis ...

[ Continue reading ]

Atletico Madrid ត្រៀមបញ្ជូនកីឡាករ2រូបនេះឲ្យទៅក្រុម Chelsea

ក្លិបបាល់ទាត់ Atletico Madrid បានទាក់ទងទៅកាន់តោខៀវ Chelsea ដើម្បីត្រៀមធ្វើការស្នើផ្តល់ជូនកីឡាករ Matheus Cunha និង Joao Felix ទៅក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្នុងខែមករានេះ។ កីឡាករវ័យ 23 ឆ្នាំ Joao Felix ធ្វើបានយ៉ាងល្អនៅ World Cup ប៉ុន្តែបែរជាមិនមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ហើយក្លិបអេស្ប៉ាញមួយនេះអាចនឹងអនុញ្ញាតឲ្យរូបគាត់ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ដែលអាចជាជម្រើសដ៏ទាក់ទាញសម្រាប់ Chelsea ស្របពេលដែលកីឡាករ Armando Broja បានរងរបួសជង្គង់កម្រិតធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានេះដែរ ...

[ Continue reading ]

Atletico Madrid កំពុងពិចារណាដាក់លក់ Joao Felix នាពេលខាងមុខ

លោក Gil Martin ដែលជា CEO របស់ក្លិប Atletico Madrid បានធ្វើការបង្ហើបឲ្យដឹងពីអនាគតរបស់ Joao Felix ជាមួយក្លិប ដោយទទួលស្គាល់ថាកីឡាករវ័យក្មេងរូបនេះអាចចាកចេញពីក្លិបយក្សអេស្ប៉ាញនៅពេលខាងមុខនេះ។ ថ្លែងទៅកាន់ TVE លោក Martin បាននិយាយថា “Joao Felix គឺជាការភ្នាល់ដ៏ធំបំផុតសម្រាប់ប្រវត្តិសាស្ត្រនៃក្លិប។ ខ្ញុំផ្ទាល់គិតថាគេជាកីឡាករល្អមួយរូប ប៉ុន្តែមានបញ្ហានៅពីក្រោយការធ្វើមិនសូវបានល្អរបស់គេ។ ទំនាក់ទំនងរវាងគេនិងលោក Diego Simeone ចំនួននាទីដែលរូបគេបានលេង ក៏ដូចជាទឹកចិត្តរបស់គេផ្ទាល់ បានធ្វើឲ្យខ្ញុំគិតថា បើសិនជាមានជម្រើសល្អណាមួយសម្រាប់កីឡាករនិងក្លិប នោះគឺយើងអាចធ្វើការពិចារណាបាន។ ខ្ញុំពិតជាចង់ឲ្យគេនៅបន្តណាស់​ ប៉ុន្តែខ្ញុំមើលឃើញថាកីឡាកររូបនេះមិនបានគិតដូចខ្ញុំទេ”។ គួររំលឹកផងដែរថា ...

[ Continue reading ]