Barcelona យកឈ្នះ AT Madrid ក្នុងលទ្ធផលតានតឹងជាទីបំផុត

Barcelona ទទួលបានជ័យជម្នះយ៉ាងលំបាកលើក្រុម Atletico Madrid ដោយសារការស៊ុតបញ្ចូលទីរបស់កីឡាករ Ousmane Dembele ដែលធ្វើឲ្យក្រុមរបស់លោក Xavi ស្ថិតនៅកំពូលតារាង ដាច់គេ3ពិន្ទុ។

Barca បាន​បង្កើត​ឱកាស​តិច​តួច ប៉ុន្តែ​សុទ្ធតែមានគុណភាពទាំងអស់។ Dembele រកបានគ្រាប់បាល់តែមួយគ្រាប់ ខណៈដែល Araujo និង Andreas Christensen បានបង្ហាញទម្រង់លេងដ៏គួរឲ្យកោតសរសើរនៅតំបន់ការពារកណ្តាល ដើម្បីបង្កើតការនាំមុខបីពិន្ទុលើគូប្រជែង Real Madrid ក្នុងតារាងនៃលីកកំពូលអេស្ប៉ាញ La Liga។

ការងារបន្ទាប់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺជំនួបទល់និងក្រុម Real Betis ក្នុងពានរង្វាន់ Supercopa de Espana នៅថ្ងៃទី13 មុនទៅលេងក្នុងដីរបស់ក្រុម Cueta ក្នុងពានរង្វាន់ Copa del Rey៕

ប្រភព : GOAL