Barcelona ទទួលបានជ័យជម្នះយ៉ាងលំបាកលើក្រុម Atletico Madrid ដោយសារការស៊ុតបញ្ចូលទីរបស់កីឡាករ Ousmane Dembele ដែលធ្វើឲ្យក្រុមរបស់លោក Xavi ស្ថិតនៅកំពូលតារាង ដាច់គេ3ពិន្ទុ។ Barca បានបង្កើតឱកាសតិចតួច ប៉ុន្តែសុទ្ធតែមានគុណភាពទាំងអស់។ Dembele រកបានគ្រាប់បាល់តែមួយគ្រាប់ ខណៈដែល Araujo និង Andreas Christensen បានបង្ហាញទម្រង់លេងដ៏គួរឲ្យកោតសរសើរនៅតំបន់ការពារកណ្តាល ដើម្បីបង្កើតការនាំមុខបីពិន្ទុលើគូប្រជែង Real Madrid ក្នុងតារាងនៃលីកកំពូលអេស្ប៉ាញ La Liga។ ការងារបន្ទាប់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺជំនួបទល់និងក្រុម Real Betis ...
[ Continue reading ]Tag: FC Barcelona
កីឡាករ Wolves មួយរូបនេះ កំពុងតែជិតក្នុងការមកលេងឲ្យ Barcelona
ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងតែស្ថិតក្នុងដំណាក់កាលល្អមួយសម្រាប់ការឈានមកដល់ចុងបញ្ចប់នៃការចុះកុងត្រានាំយកកីឡាករ Ruben Neves ពីក្រុម Wolverhampton នៅរដូវក្តៅក្រោយ។ យោងទៅតាមសារព័ត៌មាន SPORT បានឲ្យដឹងថា ខាងសាមីខ្លួនផ្ទាល់ យល់ថាក្លិប Barcelona ជាគោលដៅមួយដែលរូបគេចង់ទៅ ដោយបានបដិសេដសំណើរជាច្រើនប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីបានទៅលេងឲ្យ Barcelona។ ថ្វីត្បិតតែ Ruben Neves ទទួលបានភ្លើងខៀវក្នុងការចាកចេញពី Wolves ក៏ដោយ ប៉ុន្តែអ្នកចាត់ការទូទៅក្លិប Barcelona លោក Xavi នៅតែមិនទាន់មានភាពច្បាស់លាស់ក្នុងការនាំយក Neves ដើម្បីជំនួសតំណែងរបស់ Sergio Busquets៕ ...
[ Continue reading ]Laporta ចង់ឲ្យ Messi ត្រលប់មក Barcelona វិញ
ប្រធានក្លិបអ្នកមានបុណ្យ FC Barcelona លោក Joan Laporta បាននិយាយសារជាថ្មីថា គាត់និងពេញចិត្តសម្រាប់ Lionel Messi ក្នុងការត្រឡប់មកវិញ ប៉ុន្តែការទទួលស្គាល់ថាកិច្ចព្រមព្រៀងនិងមានភាពលំបាក។ ចំពេលមានការរាយការណ៍ថា Messi ឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់សម្រាប់កិច្ចព្រមព្រៀងថ្មីជាមួយ Paris Saint-Germain Laporta បានសារភាពថាគាត់នៅតែសង្ឃឹមថាវីរបុរសរបស់ Barca នឹងត្រលប់ទៅ Camp Nou មុនពេលគាត់ចូលនិវត្តន៍។ ប្រធានក្លិបយក្សនៅកាតាឡាន់រូបនេះ មានសេចក្តីសោមនស្សរីករាយដែលបានឃើញវីរបុរសរបស់ក្លិបបានបំពេញក្តីសុបិន World Cup របស់គាត់ជាមួយអាហ្សង់ទីន ប៉ុន្តែក៏បានប្រាប់អ្នកគាំទ្រឲ្យបន្តាបចំពោះការរំពឹងទុករបស់ពួកគេទាក់ទងនឹងការវិលត្រលប់មកវិញនៅឆ្នាំ 2023។ លោក Laporta បាននិយាយក្នុង ...
[ Continue reading ]Martinelli គ្រោងនិងបន្តកុងត្រាជាមួយ Arsenal ថ្វីត្បិត Barcelona កំពុងពេញចិត្ត
ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងដែលកំពុងទទួលបានការចាប់អារម្មណ៍ កីឡាករ Gabriel Martinelli ត្រូវបានគេរាយការណ៍ថា កាន់តែកៀកចូលមកដល់ការបន្តកុងត្រាថ្មិជាមួយក្រុមកាំភ្លើងធំ Arsenal ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ចង់បានរូបគេដូចគ្នា។ Barcelona ត្រូវបានគេរាយការណ៍ថាបានតាមដាន Martinelli អស់រយៈពេលជាច្រើនខែ ហើយបានសាកសួរអំពីលទ្ធភាពដែលគេអាចផ្លាស់មកអេស្ប៉ាញនៅមុនការប្រកួត World Cup។ ជាមួយនឹងកិច្ចសន្យារបស់ខ្សែបម្រើស្លាបប្រេស៊ីលដែលផុតកំណត់នៅឆ្នាំ 2024 វាហាក់បីដូចជាគាត់អាចនឹងមានសង្ឃឹមចាកចេញ។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះនឹងត្រូវរលាយសាបសូន្យក្នុងពេលឆាប់ៗនេះ ខណៈដែល Martinelli និង Arsenal ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀងដែលនឹងរក្សាខ្សែបម្រើស្លាបនៅកីឡដ្ឋាន Emirates Stadium រហូតដល់ឆ្នាំ 2027 ។ នៅអាយុត្រឹមតែ 21 ...
[ Continue reading ]Xavi ដាក់គោលដៅលើ Youri Tielemans ក្នុងករណីមិនអាចនាំចូល Gundogan បាន
ក្លិបអ្នកមានបុណ្យ FC Barcelona បានសម្លឹងឃើញខ្សែបម្រើ Iklay Gundogan របស់ក្លិប Manchester City ដែលផុតកុងត្រាជាមួយក្លិបនៅឆ្នាំ 2023។ លោក Xavi រំពឹងថាក្លិបរបស់គាត់អាចនិងទទួលបានការបញ្ចុះតម្លៃសម្រាប់ប្រធានក្រុម Man City សម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។ ប៉ុន្តែមិនទាន់មានការព្រមព្រៀងជាផ្លូវការណ៍នៅឡើយទេ ដូចនេះការផ្ទេររបស់ Iklay Gundogan អាចនិងមិនបានសម្រេច។ ក្នុងករណីនេះ ក្លិប Barcelona និងបង្វែរគោលដៅទៅលើក្រុម Leicester City សម្រាប់ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក Youri Tielemans វិញ។ គួររំលឹកផងដែរថា Tielemans ...
[ Continue reading ]Pique ថាខ្លួនមិនចេះប្រមាថមើលងាយម្តាយនរណាទេ
ក្រោយពីស្ងាត់មួយរយះ ពេលនេះអតីតខ្សែការពាររបស់ FC Barcelona កីឡាករ Gerard Pique បានចេញមុខបកស្រាយក្រោយទទួលបានកាតក្រហម ដោយត្រូវបានអាជ្ញាកណ្តាលចោទថាបានប្រមាថមើលងាយអាជ្ញាកណ្តាល។ Pique មិនអាចចូលរួមការប្រកួតចុងក្រោយរបស់ខ្លួនជាមួយ Barcelona បានដោយសារតែត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបន្ទាប់ពីចប់ការប្រកួតវគ្គទី១ ស្របពេលដែលរូបគេកំពុងតែរវ៉ាជាមួយការសម្រេចចិត្តដោយអាជ្ញាកណ្តាល លោក Jesus Gil Manzano។ យោងទៅតាមអ្វីដែលលោក Manzano បានប្រាប់នោះគឹ Pique បាននិយាយអ្វីជ្រុលជ្រួល រហូតដល់ថ្នាក់ត្រូវបានបណ្តេញចេញ។ និយាយទៅកាន់ Ibai Llanos ខ្សែការពារ Pique បានបកស្រាយថា “ខ្ញុំធ្វើបទសម្ភាសន៍តាំងពីខ្ញុំអាយុ 17ឆ្នាំមកម្ល៉េះ។ ខ្ញុំមិនដែលប្រមាថមើលងាយម្តាយរបស់នរណានោះទេ។ ដើមហេតុនៅពេលនោះគឹដោយសារការសម្រេចចិត្តយ៉ាងលម្អៀងរបស់អាជ្ញាកណ្តាល។ ...
[ Continue reading ]Pedri និង Raphinha សង្គ្រោះ Barcelona ឲ្យនៅលើកំពូលតារាង
ក្រុមអ្នកមានបុណ្យ FC Barcelona បានវាយបកយកឈ្នះក្រុម Osasuna ក្នុងលទ្ធផល 2:1 ស្ទើរតែមិនគួរឲ្យជឿ ទោះ Robert Lewandowski ទទួលបានកាតក្រហមតាំងពីតង់ទី1 ក៏ដោយ។ កីឡាករ Raphinha និង Pedri ជាកីឡាករ2រូបដែលលោក Xavi គួរតែអរគុណ ព្រោះអ្នកទាំងពីររកបានម្នាក់មួយគ្រាប់ដើម្បីពង្រឹងស្មារតីក្រុម ជាពិសេសវាយបកយកឈ្នះដើម្បីដណ្តើម3ពិន្ទុយ៉ាងមានសារសំខាន់នៅក្រៅដី។ Barcelona និងបន្តឈរនៅលើកំពូលតារាង La Liga មុនពេលការឈប់សម្រាកត្រៀមការប្រកួត World Cup ដោយលទ្ធផលបែបនេះបានធ្វើឲ្យក្រុមរបស់លោក Xavi កាន់តែមានជំនឿចិត្តក្នុងការនាំយកពានលីកកំពូលអេស្ប៉ាញមកកាន់កីឡដ្ឋាន Camp Nou ...
[ Continue reading ]Xavi នៅតែខ្លាច Ronaldo ព្រោះរឿងមួយនេះ!
លោក Xavi ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo នៅតែជាមុខសញ្ញាដ៏គ្រោះថ្នាក់របស់ Manchester United។ Barcelona ត្រូវជួបក្រុម Manchester United ក្នុងការប្រកួតជម្រុះយកកៅអីវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ក្រោយការចាប់ឆ្នោតបានបញ្ចប់។ នៅពេលដែលត្រូវបានសួរពីក្រុម Man Utd អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានសរសើរ និងបន្តលើកទឹកចិត្ត Ronaldo ដែលកំពុងធ្លាក់ទម្រង់លេង។ នៅក្នុងសន្និសីទផ្លូវការមួយ Xavi បាននិយាយថា “គេ (Ronaldo) ជាកីឡាករអស្ចារ្យមួយ ...
[ Continue reading ]