Pedri និង Raphinha សង្គ្រោះ Barcelona ឲ្យនៅលើកំពូលតារាង

ក្រុមអ្នកមានបុណ្យ FC Barcelona បានវាយបកយកឈ្នះក្រុម Osasuna ក្នុងលទ្ធផល 2:1 ស្ទើរតែមិនគួរឲ្យជឿ ទោះ Robert Lewandowski ទទួលបានកាតក្រហមតាំងពីតង់ទី1 ក៏ដោយ។

កីឡាករ Raphinha និង Pedri ជាកីឡាករ2រូបដែលលោក Xavi គួរតែអរគុណ ព្រោះអ្នកទាំងពីររកបានម្នាក់មួយគ្រាប់ដើម្បីពង្រឹងស្មារតីក្រុម ជាពិសេសវាយបកយកឈ្នះដើម្បីដណ្តើម3ពិន្ទុយ៉ាងមានសារសំខាន់នៅក្រៅដី។

Barcelona និងបន្តឈរនៅលើកំពូលតារាង La Liga មុនពេលការឈប់សម្រាកត្រៀមការប្រកួត World Cup ដោយលទ្ធផលបែបនេះបានធ្វើឲ្យក្រុមរបស់លោក Xavi កាន់តែមានជំនឿចិត្តក្នុងការនាំយកពានលីកកំពូលអេស្ប៉ាញមកកាន់កីឡដ្ឋាន Camp Nou វិញសម្រាប់រដូវកាលនេះ ដោយដាច់5ពិន្ទុពីក្រុមលេខ2 Real Madrid៕

ប្រភព : Daily Mail