Pedri និង Raphinha សង្គ្រោះ Barcelona ឲ្យនៅលើកំពូលតារាង

ក្រុមអ្នកមានបុណ្យ FC Barcelona បានវាយបកយកឈ្នះក្រុម Osasuna ក្នុងលទ្ធផល 2:1 ស្ទើរតែមិនគួរឲ្យជឿ ទោះ Robert Lewandowski ទទួលបានកាតក្រហមតាំងពីតង់ទី1 ក៏ដោយ។ កីឡាករ Raphinha និង Pedri ជាកីឡាករ2រូបដែលលោក Xavi គួរតែអរគុណ ព្រោះអ្នកទាំងពីររកបានម្នាក់មួយគ្រាប់ដើម្បីពង្រឹងស្មារតីក្រុម ជាពិសេសវាយបកយកឈ្នះដើម្បីដណ្តើម3ពិន្ទុយ៉ាងមានសារសំខាន់នៅក្រៅដី។ Barcelona និងបន្តឈរនៅលើកំពូលតារាង La Liga មុនពេលការឈប់សម្រាកត្រៀមការប្រកួត World Cup ដោយលទ្ធផលបែបនេះបានធ្វើឲ្យក្រុមរបស់លោក Xavi កាន់តែមានជំនឿចិត្តក្នុងការនាំយកពានលីកកំពូលអេស្ប៉ាញមកកាន់កីឡដ្ឋាន Camp Nou ...

[ Continue reading ]

Xavi នៅតែខ្លាច Ronaldo ព្រោះរឿងមួយនេះ!

លោក Xavi ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo នៅតែជាមុខសញ្ញាដ៏គ្រោះថ្នាក់របស់ Manchester United។ Barcelona ត្រូវជួបក្រុម Manchester United  ក្នុងការប្រកួតជម្រុះយកកៅអីវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ក្រោយការចាប់ឆ្នោតបានបញ្ចប់។ នៅពេលដែលត្រូវបានសួរពីក្រុម Man Utd អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានសរសើរ និងបន្តលើកទឹកចិត្ត Ronaldo ដែលកំពុងធ្លាក់ទម្រង់លេង។ នៅក្នុងសន្និសីទផ្លូវការមួយ Xavi បាននិយាយថា “គេ (Ronaldo) ជាកីឡាករអស្ចារ្យមួយ ...

[ Continue reading ]