Xavi នៅតែខ្លាច Ronaldo ព្រោះរឿងមួយនេះ!

លោក Xavi ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo នៅតែជាមុខសញ្ញាដ៏គ្រោះថ្នាក់របស់ Manchester United។

Barcelona ត្រូវជួបក្រុម Manchester United  ក្នុងការប្រកួតជម្រុះយកកៅអីវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ក្រោយការចាប់ឆ្នោតបានបញ្ចប់។ នៅពេលដែលត្រូវបានសួរពីក្រុម Man Utd អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានសរសើរ និងបន្តលើកទឹកចិត្ត Ronaldo ដែលកំពុងធ្លាក់ទម្រង់លេង។

នៅក្នុងសន្និសីទផ្លូវការមួយ Xavi បាននិយាយថា “គេ (Ronaldo) ជាកីឡាករអស្ចារ្យមួយ – កីឡាករល្អមួយក្នុងចំណោមកីឡាករល្អបំផុតក្នងលោក ហើយគេនៅតែអាចបង្កគ្រោះថ្នាក់ដល់យើងបាន”។​ យ៉ាងណាក្តី Ronaldo អាចនិងមិនមានវត្តមានសម្រាប់ Man Utd ស្របពេលដែលមានពាក្យចចរាមអារ៉ាមលេចឡើងថា Ronaldo អាចចាកចេញនាខែមករានេះ៕

ប្រភព : GOAL