អនុប្រធានក្លិប Inter Milan កំពុងត្រៀមកុងត្រាថ្មីឲ្យកីឡាករឆ្នើមរូបនេះ

អនុប្រធានក្លិប Inter Milan លោក Javier Zanetti មានជំនភចិត្តថាក្លិបអាចនិងបន្តកុងត្រាថ្មីឲ្យខ្សែការពារឆ្នើម Milan Skriniar ស្របពេលក្លិប PSG កំពុងតែចង់បានកីឡាកររូបនេះ។

កុងត្រារបស់ Skriniar ជាមួយ Inter Milan និងផុតកំណត់នៅឆ្នាំ 2023 ហើយការពិភាក្សាកុងត្រាថ្មីកំពុងតែត្រូវបានលើកយកមកពិភាក្សាសម្រាប់ភាគីទាំងពីរ នេះបើយោងទៅតាមសម្តីរបស់លោក Zanetti។

ថ្លែងទៅកាន់សារព័ត៌មានកីឡាអ៊ីតាលី SportMediaset លោក Zanetti បានប្រាប់ឲ្យដឹងថា “យើងកំពុងតែចរចារ ហើយយើងកំពុងតែកែសម្រួលកិច្ចសន្យាដើម្បីធានាថាភាគីទាំងសងខាងយល់ព្រម។ យើងសង្ឃឹមថាវានិងត្រូវបានដោះស្រាយឆាប់ៗ ហើយគ្រប់គ្នាអាចនិងសប្បាយចិត្ត”

ប្រភព : SportMediaset