Inter ថាមិនចង់បាន Kepa ទេតែចង់បានកីឡាករ 2 រូបនេះដើម្បីដោះដូរជាមួយ Onana

Inter Milan បានជូនដំណឹងដល់ Chelsea យ៉ាងច្បាស់ថាតើកីឡាករណាខ្លះដែលពួកគេចង់បានក្នុងកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹង Andre Onana ដោយ Kepa Arrizabalaga មិនត្រូវបានរាប់បញ្ចូលក្នុងនោះឡើយ។ ក្រុមតោខៀវត្រូវបានគេនិយាយថាបានដាក់អ្នកចាំទី Onana សញ្ជាតិកាមេរូនក្លាយជាគោលដៅកំពូលសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែពួកគេមានការស្ទាក់ស្ទើរក្នុងការបំពេញតាមតម្លៃស្នើសុំ 40 លានអឺរ៉ូ របស់គាត់។ ជាលទ្ធផល ក្រុមកំពុងប្រកបអាជីពនៅ Premier League កំពុងសម្លឹងរកការដាក់កីឡាករមួយចំនួនចូលទៅក្នុងការចរចារជាមួយ Inter។ មានការលើកឡើងថា Chelsea មានឆន្ទៈក្នុងការដាក់បញ្ចូលកីឡាករជម្រើសជាតិអេស្ប៉ាញ Kepa ជាផ្នែកនៃកញ្ចប់សម្រាប់ Onana ប៉ុន្តែ Inter មិនចាប់អារម្មណ៍លើអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកនោះទេ។ ផ្ទុយទៅវិញ ...

[ Continue reading ]

អនុប្រធានក្លិប Inter Milan កំពុងត្រៀមកុងត្រាថ្មីឲ្យកីឡាករឆ្នើមរូបនេះ

អនុប្រធានក្លិប Inter Milan លោក Javier Zanetti មានជំនភចិត្តថាក្លិបអាចនិងបន្តកុងត្រាថ្មីឲ្យខ្សែការពារឆ្នើម Milan Skriniar ស្របពេលក្លិប PSG កំពុងតែចង់បានកីឡាកររូបនេះ។ កុងត្រារបស់ Skriniar ជាមួយ Inter Milan និងផុតកំណត់នៅឆ្នាំ 2023 ហើយការពិភាក្សាកុងត្រាថ្មីកំពុងតែត្រូវបានលើកយកមកពិភាក្សាសម្រាប់ភាគីទាំងពីរ នេះបើយោងទៅតាមសម្តីរបស់លោក Zanetti។ ថ្លែងទៅកាន់សារព័ត៌មានកីឡាអ៊ីតាលី SportMediaset លោក Zanetti បានប្រាប់ឲ្យដឹងថា “យើងកំពុងតែចរចារ ហើយយើងកំពុងតែកែសម្រួលកិច្ចសន្យាដើម្បីធានាថាភាគីទាំងសងខាងយល់ព្រម។ យើងសង្ឃឹមថាវានិងត្រូវបានដោះស្រាយឆាប់ៗ ហើយគ្រប់គ្នាអាចនិងសប្បាយចិត្ត”៕ ប្រភព : SportMediaset

[ Continue reading ]