Inter Milan បានជូនដំណឹងដល់ Chelsea យ៉ាងច្បាស់ថាតើកីឡាករណាខ្លះដែលពួកគេចង់បានក្នុងកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹង Andre Onana ដោយ Kepa Arrizabalaga មិនត្រូវបានរាប់បញ្ចូលក្នុងនោះឡើយ។

ក្រុមតោខៀវត្រូវបានគេនិយាយថាបានដាក់អ្នកចាំទី Onana សញ្ជាតិកាមេរូនក្លាយជាគោលដៅកំពូលសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែពួកគេមានការស្ទាក់ស្ទើរក្នុងការបំពេញតាមតម្លៃស្នើសុំ 40 លានអឺរ៉ូ របស់គាត់។ ជាលទ្ធផល ក្រុមកំពុងប្រកបអាជីពនៅ Premier League កំពុងសម្លឹងរកការដាក់កីឡាករមួយចំនួនចូលទៅក្នុងការចរចារជាមួយ Inter។

មានការលើកឡើងថា Chelsea មានឆន្ទៈក្នុងការដាក់បញ្ចូលកីឡាករជម្រើសជាតិអេស្ប៉ាញ Kepa ជាផ្នែកនៃកញ្ចប់សម្រាប់ Onana ប៉ុន្តែ Inter មិនចាប់អារម្មណ៍លើអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកនោះទេ។ ផ្ទុយទៅវិញ Gazzetta dello Sport រាយការណ៍ថា Inter កំពុងសម្លឹងមើលការដាក់បញ្ចូល Trevoh Chalobah ឬ Ruben Loftus-Cheek ជំនួសមកវិញ៕
ប្រភព : Gazzetta dello Sport