Barcelona ត្រូវបានគេរាយការណ៍ថាមិនចង់ចំណាយ 19 លានអឺរ៉ូ សម្រាប់ខ្សែបម្រើការពារ Yannick Carrasco នោះឡើយទោះបីជា Atletico Madrid បដិសេធមិនទម្លាក់តម្លៃរបស់គាត់ក៏ដោយ។

ក្រុម AT Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយគូប្រជែងក្នុងស្រុកសម្រាប់កីឡាករសញ្ជាតិបែលហ្ស៊ិកក្នុងខែមករានៅពេលដែលអនុញ្ញាតឲ្យខ្សែប្រយុទ្ធហូឡង់ Memphis Depay ចាកចេញពី Camp Nou មកកាន់ទឹកដី Wanda Metropolitano ។ ការរំពឹងទុកគឺថាការផ្លាស់ប្តូរមួយនឹងត្រូវបានជំរុញនៅក្នុងទីផ្សារផ្លាស់ប្តូរកីឡាករបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ Barca មានការស្ទាក់ស្ទើរក្នុងការបំពេញតាមការទាមទាររបស់ Atletico ដោយ Marca បានអះអាងថា AT បដិសេធមិនទម្លាក់តម្លៃដែលស្នើសុំរបស់ពួកគេ។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដរំពឹងថាការទាមទាររបស់ពួកគេនឹងត្រូវបានបំពេញយ៉ាងពេញលេញ បើទោះបីជាក្រុម Barcelona កំពុងតែជួបការលំបាកជាមួយវិបត្តិផ្នែកហិរញ្ញវត្ថុក៏ដោយ៕
ប្រភព : MARCA