ក្លិបអធិរាជស Real Madrid មានគម្រោងបន្ថែមកម្លាំងប្រយុទ្ររបស់ខ្លួនបន្ថែម ស្របពេលទីផ្សារដោះដូរកីឡាករខែមករាជិតចូលមកដល់។

យោងទៅតាម Calciomercato បានឲ្យដឹងថា ក្រុមរបស់លោក Carlo Ancelotti គ្រោងនិងចាយលុយធំដើម្បីជាធ្នាក់ទាក់យកខ្សែប្រយុទ្ធ Victor Osimhen ពីក្រុម Napoli។ គួររំលឹកផងដែរថា Osimhen ជាកម្លាំងដ៏សំខាន់មួយសម្រាប់ Napoli នៅរដូវកាលនេះ ដោយរកបាន៨គ្រាប់រួចមកហើយសម្រាប់រដូវកាល 2022-2023។

លោក Carlo Ancelotti បានពន្យល់ប្រធានក្លិបលោក Florentino Perez អំពីសារសំខាន់ក្នុងការនាំចូលខ្សែប្រយុទ្ធសម្រាប់ម្ចាស់ពាន UCL 14សម័យកាលមួយនេះ។ បន្ទាប់ពី Kylian Mbappe និង Erling Haaland នៅមានកីឡាករល្អៗផ្សេងៗដូចជា Victor Osimhen និង Rafael Leao របស់ AC Milan ជាដើម៕
ប្រភព : Calciomercato