តារាឆ្នើមរបស់សេណេហ្កាល់និង Bayern Munich កីឡាករ Saio Mane ត្រូវបានផ្លាស់ប្តូរចេញពីការប្រកួតទល់និង Werder Bremen ដោយសារបញ្ហារបួស។

យោងទៅតាមការឲ្យដឹងរបស់លោក Julien Nagelsmann ដែលជាគ្រូបង្វឹករបស់ Bayern Munich កីឡាករ Sadio Mane បានរងរបួសឆ្អឹងក្រោមជង្គង់ ដោយរូបគេត្រូវបានមិត្តរួមក្រុមមកជួយលើកទឹកចិត្តនៅពេលដែលរូបគេកំពុងតែអង្គុយលើទីលានទាំងភាពឈឺចាប់ជាទីបំផុត។ ក្រុមគ្រូពេទ្យបានត្រួតពិនិត្យ Mane មុនសម្រេចចិត្តឲ្យ Mane ផ្លាស់ប្តូរចេញ។

ក្រោយការប្រកួត លោក Nagelsmann បានបញ្ជាក់ថា “រូបគេបានរងរបួសឆ្អឹងខាងក្រោមជង្គង់ ហើយរបួសនេះធ្វើឲ្យកីឡាករមានភាពឈឺចាប់ខ្លាំង។ រូបគេត្រូវតែថត X-ray ដើម្បីពិនិត្យមើលថាតើវារបួសធ្ងន់រឺស្រាល ព្រោះកន្លែងនោះវាផុយស្រួយ។ ពួកយើងសង្ឃឹមថាមិនមានអ្វីធ្ងន់ធ្ងរទៅចុះ”៕
ប្រភព : GOAL