ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងដែលកំពុងទទួលបានការចាប់អារម្មណ៍ កីឡាករ Gabriel Martinelli ត្រូវបានគេរាយការណ៍ថា កាន់តែកៀកចូលមកដល់ការបន្តកុងត្រាថ្មិជាមួយក្រុមកាំភ្លើងធំ Arsenal ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ចង់បានរូបគេដូចគ្នា។

Barcelona ត្រូវបានគេរាយការណ៍ថាបានតាមដាន Martinelli អស់រយៈពេលជាច្រើនខែ ហើយបានសាកសួរអំពីលទ្ធភាពដែលគេអាចផ្លាស់មកអេស្ប៉ាញនៅមុនការប្រកួត World Cup។ ជាមួយនឹងកិច្ចសន្យារបស់ខ្សែបម្រើស្លាបប្រេស៊ីលដែលផុតកំណត់នៅឆ្នាំ 2024 វាហាក់បីដូចជាគាត់អាចនឹងមានសង្ឃឹមចាកចេញ។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះនឹងត្រូវរលាយសាបសូន្យក្នុងពេលឆាប់ៗនេះ ខណៈដែល Martinelli និង Arsenal ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀងដែលនឹងរក្សាខ្សែបម្រើស្លាបនៅកីឡដ្ឋាន Emirates Stadium រហូតដល់ឆ្នាំ 2027 ។

នៅអាយុត្រឹមតែ 21 ឆ្នាំប៉ុណ្ណោះ ហើយនៅក្នុងពាក់កណ្តាលនៃរដូវកាលដ៏អស្ចារ្យមួយ កីឡាករប្រេស៊ីលរូបនេះគឺជាកីឡាករប្រយុទ្ធដ៏ជោគជ័យបំផុតម្នាក់នៅអឺរ៉ុប។ ប៉ុន្តែគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានចាត់ទុកលោក Martinelli ជាកីឡាករសំខាន់ ហើយបន្ទាប់ពីរបួសជង្គង់ចំពោះខ្សែប្រយុទ្ធដ៏ឆ្នើម Gabriel Jesus កីឡាករ Martinelli កាន់តែមានសារៈសំខាន់ជាងធម្មតាទៅទៀត៕
ប្រភព : SPORT