ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងដែលកំពុងទទួលបានការចាប់អារម្មណ៍ កីឡាករ Gabriel Martinelli ត្រូវបានគេរាយការណ៍ថា កាន់តែកៀកចូលមកដល់ការបន្តកុងត្រាថ្មិជាមួយក្រុមកាំភ្លើងធំ Arsenal ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ចង់បានរូបគេដូចគ្នា។ Barcelona ត្រូវបានគេរាយការណ៍ថាបានតាមដាន Martinelli អស់រយៈពេលជាច្រើនខែ ហើយបានសាកសួរអំពីលទ្ធភាពដែលគេអាចផ្លាស់មកអេស្ប៉ាញនៅមុនការប្រកួត World Cup។ ជាមួយនឹងកិច្ចសន្យារបស់ខ្សែបម្រើស្លាបប្រេស៊ីលដែលផុតកំណត់នៅឆ្នាំ 2024 វាហាក់បីដូចជាគាត់អាចនឹងមានសង្ឃឹមចាកចេញ។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះនឹងត្រូវរលាយសាបសូន្យក្នុងពេលឆាប់ៗនេះ ខណៈដែល Martinelli និង Arsenal ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀងដែលនឹងរក្សាខ្សែបម្រើស្លាបនៅកីឡដ្ឋាន Emirates Stadium រហូតដល់ឆ្នាំ 2027 ។ នៅអាយុត្រឹមតែ 21 ...
[ Continue reading ]Tag: Gabriel Martinelli
Gabriel Martinelli ចេញមុខព្រលះអ្នករិះគន់ ក្រោយជាប់ឈ្មោះទៅលេង World Cup
ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់កាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli បានចេញមុខឲ្យចម្លើយជាសាធារណះ ក្រោយត្រូវបានគេរិះគន់យ៉ាងចាស់ដៃស្របពេលដែលខ្លួនមានឈ្មោះទៅលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ គួររំលឹកផងដែរថា អតីតកីឡាករជម្រើសជាតិប្រេស៊ីល កីឡាករ Neto បានបង្ហាញពីការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Tite ក្នុងការបញ្ចូល Martinelli ជាមួយក្រុមជម្រើសជាតិ ដោយមើលរំលងកីឡាករ Gabigol ដែលរកបាន29គ្រាប់ក្នុងរដូវកាលនេះ។ ថ្លែងទៅកាន់ ESPN Brasil កីឡាករវ័យ 21ឆ្នាំរូបនេះបានបកស្រាយថា “ខ្ញុំគិតថាវាជារឿងធម្មតានោះទេ។ នៅប្រេស៊ីលអ្នកខ្លះមិនស្គាល់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំកំពុងតែព្យាយាមយ៉ាងខ្លាំងសម្រាប់ក្រុមរបស់ខ្ញុំ ហើយខ្ញុំនិងធ្វើឲ្យបានល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ នេះនិងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ”៕ ប្រភព : ESPN Brasil
[ Continue reading ]