ខ្សែបម្រើ Philippe Coutinho របស់ Aston Villa ចង់ចាកចេញពីក្រុមនៅ Premier League ហើយត្រលប់ទៅប្រេស៊ីលវិញ ដោយក្លិប Corinthians កំពុងតែចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ។

Philippe Coutinho ចង់ចាកចេញពី Aston Villa ហើយត្រលប់ទៅប្រេស៊ីលវិញ។ កីឡាករវ័យ 30 ឆ្នាំទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាអចិន្ត្រៃយ៍រយៈពេល 4 ឆ្នាំកាលពីខែឧសភា ហើយបានទាក់ទាញចំណាប់អារម្មណ៍ពី Corinthians ។ ភ្នាក់ងាររបស់ Coutinho គឺលោក Kia Joorabchian មានទំនាក់ទំនងល្អជាមួយក្រុមប្រេស៊ីលមួយនេះ ប៉ុន្តែកិច្ចព្រមព្រៀងអាចនឹងពិបាកឈានទៅដល់សេចក្តីសម្រេចដោយសារតែតម្រូវការប្រាក់ខែខ្ពស់របស់អតីតកីឡាករ Liverpool និង Barcelona មួយនេះ។

Corinthians ទំនងជាមិនអាចមានលទ្ធភាពចុះហត្ថលេខាលើ Coutinho ជាអចិន្ត្រៃយ៍ទេ ប៉ុន្តែអាចព្យាយាមនាំយកកីឡាករវ័យ 30 ឆ្នាំរូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយក្លឹបទាំងពីរអាចចែកគ្នាបង់ប្រាក់មួយផ្នែកនៃប្រាក់ខែរបស់គាត់។ វាក៏មានឱកាសសម្រាប់ Villa ដែលអាចបញ្ចប់កិច្ចព្រមព្រៀងរបស់ Coutinho ប៉ុន្តែស្ថានការណ៍មួយនេះ ត្រូវបានគេចាត់ទុកថាជារឿងមួយដែលមិនងាយនិងកើតឡើង៕
ប្រភព : ESPN