ប្រធានក្លិបអ្នកមានបុណ្យ FC Barcelona លោក Joan Laporta បាននិយាយសារជាថ្មីថា គាត់និងពេញចិត្តសម្រាប់ Lionel Messi ក្នុងការត្រឡប់មកវិញ ប៉ុន្តែការទទួលស្គាល់ថាកិច្ចព្រមព្រៀងនិងមានភាពលំបាក។

ចំពេលមានការរាយការណ៍ថា Messi ឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់សម្រាប់កិច្ចព្រមព្រៀងថ្មីជាមួយ Paris Saint-Germain Laporta បានសារភាពថាគាត់នៅតែសង្ឃឹមថាវីរបុរសរបស់ Barca នឹងត្រលប់ទៅ Camp Nou មុនពេលគាត់ចូលនិវត្តន៍។ ប្រធានក្លិបយក្សនៅកាតាឡាន់រូបនេះ មានសេចក្តីសោមនស្សរីករាយដែលបានឃើញវីរបុរសរបស់ក្លិបបានបំពេញក្តីសុបិន World Cup របស់គាត់ជាមួយអាហ្សង់ទីន ប៉ុន្តែក៏បានប្រាប់អ្នកគាំទ្រឲ្យបន្តាបចំពោះការរំពឹងទុករបស់ពួកគេទាក់ទងនឹងការវិលត្រលប់មកវិញនៅឆ្នាំ 2023។

លោក Laporta បាននិយាយក្នុង Barca TV ថា “សម្រាប់ Messi យើងមិនមានក្តីរំពឺងអ្វីច្រើននោះទេ។ Messi ជាកីឡាកររបស់ PSG ហើយរូបគេក៏មានកុងត្រាជាមួយក្លិបផងដែរ។ គាត់បានឈ្នះពាន World Cup ហើយពួកយើងក៏មានភាពសប្បាយរីករាយជាមួយគាត់ដែរ។ ខ្ញុំមិនអាចនិយាយអ្វីទុកមុនបាននោះទេ ប៉ុន្តែខ្ញុំនិងរំពឹងថាថ្ងៃណាមួយ គាត់និងត្រលប់មកទីនេះវិញ”៕
ប្រភព : Barca TV