Xavi ដាក់គោលដៅលើ Youri Tielemans ក្នុងករណីមិនអាចនាំចូល Gundogan បាន

ក្លិបអ្នកមានបុណ្យ FC Barcelona បានសម្លឹងឃើញខ្សែបម្រើ Iklay Gundogan របស់ក្លិប Manchester City ដែលផុតកុងត្រាជាមួយក្លិបនៅឆ្នាំ 2023។

លោក Xavi រំពឹងថាក្លិបរបស់គាត់អាចនិងទទួលបានការបញ្ចុះតម្លៃសម្រាប់ប្រធានក្រុម Man City សម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។ ប៉ុន្តែមិនទាន់មានការព្រមព្រៀងជាផ្លូវការណ៍នៅឡើយទេ ដូចនេះការផ្ទេររបស់ Iklay Gundogan អាចនិងមិនបានសម្រេច។

ក្នុងករណីនេះ ក្លិប Barcelona និងបង្វែរគោលដៅទៅលើក្រុម Leicester City សម្រាប់ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក Youri Tielemans វិញ។ គួររំលឹកផងដែរថា Tielemans បច្ចុប្បន្នកំពុងតែត្រូវបានក្លិបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែក្លិប Barcelona នៅតែអាចបង្អាក់ដំណើររបស់ក្រុម Arsenal បាន៕

ប្រភព : Mundo Deportivo