Maguire មិនសាកសមជាប្រធានក្រុម Man Utd ដោយសារតែបញ្ហានេះ

លោក Paul Parker បានចេញមកធ្វើការរិះគន់ខ្សែការពារ Harry Maguire ចំៗដោយថារូបគេមិនសមជាប្រធានក្រុមបិសាចក្រហម Manchester United នោះទេ ដោយលោក Erik ten Hag គួរតែផ្តល់ផ្លាកប្រធានក្រុមទៅកីឡាករ Bruno Fernandez វិញ។

Parker បានប្រាប់ MyBettingSites ថា “និយាយដោយស្មោះត្រង់ ស្ថានភាពជាមួយ Harry Maguire មានភាពអាម៉ាស់ឥឡូវនេះ។ វិធីដែលគាត់កំពុងដណ្តើមតំណែងពី Bruno Fernandes គឺអាក្រក់ណាស់។ គាត់មិនគួរធ្វើបែបនោះទេ ហើយ Erik ten Hag ត្រូវតែធ្វើការសម្រេចចិត្តឥឡូវនេះដើម្បីដកផ្លាកប្រធានក្រុមពី Maguire ទើបល្អ”

អតីតខ្សែការពាររបស់ Man Utd រូបនេះបានបន្ថែមទៀតថា “ខ្ញុំ​មិន​ប្រាកដ​ថា​គាត់​នឹង​រក​ក្លឹប​ថ្មី​នៅ​ខែ​មករា​ទេ ប្រហែល​គាត់​អាច​ទៅ​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ។ គាត់​មិន​អាច​លេង​ឱ្យ​ក្រុម​កំពូល​ដូច Man City Liverpool ឬ Newcastle នោះទេព្រោះ​ពួកគេ​កំពុងតែប្រើប្រាស់ខ្សែការពារដែលល្អៗ។ គាត់​ត្រូវ​លេង​ឲ្យក្រុម​ដែល​ការពារ​តិច​ព្រោះ​គាត់​ភ័យ​ពេក​ហើយ​យឺត​ពេក​ក្នុង​ការ​លេង​ឲ្យក្លិប​ធំ​មួយ​”

ប្រភព : MyBettingSites