Juventus និង Spurs កំពុងតែប្រជែងគ្នាដើម្បីនាំយក Zidane

យោងតាមរបាយការណ៍ជាច្រើន លោក Zinedine Zidane គ្រោងត្រូវតែងតាំងជាគ្រូបង្វឹកជម្រើសជាតិបារាំង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក World Cup 2022។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps បន្តកុងត្រាថ្មីរហូតដល់ឆ្នាំ 2026 ឥឡូវនេះ Zidane អាចនិងបន្តជាអ្នកគ្រប់គ្រងក្លិបម្តងទៀត។

សម្រាប់ Juventus នេះគឺជាការជំរុញទឹកចិត្តដ៏សំខាន់មួយ ខណៈដែលពួកគេមើលឃើញថា Zidane ជាអ្នកស្នងតំណែងរបស់លោក Massimiliano Allegri ។ អ្វីដែលគួរឲ្យចាប់អារម្មណ័នោះគឺ សារព័ត៌មាន Fichajes បានរាយការណ៍ថាក្លិប Tottenham Hotspur ក៏កំពុងតែសម្លឹងឃើញលោក Zidane ក្នុងគោលដៅចំបងរបស់ពួកគេផងដែរក្នុងករណីដែលលោក Antonio Conte មិនបន្តកិច្ចសន្យារបស់គាត់ដែលផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ៕

ប្រភព : Fichajes