Josko Gvardiol គ្រោងបន្តអាជីពជាមួយ Leipzig រហូតចប់ឆ្នាំនេះ

ខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol ដែលកំពុងតែជាគោលដៅរបស់ក្រុមមេឃខៀវ Manchester City ប្រហែលជាគ្មានគម្រោងចាកចេញពីក្លិប RB Leipzig នៅឡើយទេ។

យោងតាមលោក Florian Plettenberg របស់សារព័ត៌មាន Sky Germany បានបញ្ជាក់ថាខ្សែការពារ Josko Gvardiol គ្រោងនឹងស្នាក់នៅជាមួយក្លឹបលើសពីឆ្នាំ 2023 ទៅមុខទៀត។
កីឡាករសញ្ជាតិក្រូអាតវ័យ 20 ឆ្នាំរូបនេះបានស្ថិតនៅលើគោលដៅនៃក្រុមខ្លាំងនៅអឺរ៉ុបជាច្រើន រួមទាំង Manchester City ផងដែរ ប៉ុន្តែវាហាក់ដូចជារដូវក្តៅឆ្នាំ 2024 គឺជាពេលដែលគាត់នឹងចាកចេញពី Leipzig។

លោក Plettenberg ក៏បានលើកឡើងបន្ថែមទៀតផងដែរថា Gvardiol នឹងមានកិច្ចសន្យាផ្តាច់កុងត្រាតម្លៃ 110 លានអឺរ៉ូ មុនចាកចេញពីក្លិបនៃលីកកំពូលអាឡឺម៉ង់មួយនេះ៕