អតីតកីឡាករ Arsenal មួយរូប ត្រូវបានក្រុមនៅ Premier League ចាប់អារម្មណ៍៍

ខ្សែបម្រើ Matteo Guendouzi អតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានទទួលការផ្តល់ជូនកិច្ចសន្យាពីក្លឹបសម្ងាត់មួយនៅលីកកំពូលអង់គ្លេស Premier League។

L’Equipe រាយការណ៍ថាខ្សែបម្រើសញ្ជាតិបារាំងកាន់តែខិតជិតជាមួយនឹងការផ្តល់ជូនកិច្ចសន្យាផ្ទាល់ខ្លួនពីក្លឹប Premier League ប៉ុន្តែ Marseille មិនទាន់ដឹងថាក្រុមមួយណាកំពុងតែចង់បានគាត់។
ពួកគេសង្ស័យថា Aston Villa គឺជាក្លឹបដែលចាប់អារម្មណ៍ ប៉ុន្តែមិនបានបញ្ជាក់ពីអំណះអំណាងអ្វីច្បាស់លាស់ពេកនោះទេ។

Guendouzi បានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីបានចូលរួមជាមួយ Marseille ដោយលេងនៅ Champions League និង World Cup ក្នុងប៉ុន្មានខែថ្មីៗនេះ។ គាត់បានបង្ហាញខ្លួន 78 ប្រកួតឱ្យ Marseille ក្នុងការប្រកួតទាំងអស់ក្នុងរយៈពេលត្រឹមតែ 2 រដូវកាលប៉ុណ្ណោះ៕

ប្រភព : L’Equipe