Joao Cancelo ខិតជិតការចាកចេញពី Man City ក្រោយមិនសូវបានលេង

ខ្សែការពារ Joao Cancelo របស់ក្រុម Manchester City កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបផ្សេងៗជាច្រើន បន្ទាប់ពីជួបការលំបាកក្នុងការរក្សាតំណែងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola កាលពីពេលថ្មីៗនេះ។

The Telegraph បានរាយការណ៍ថា Cancelo ហាក់ដូចជាកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅ Man City។ ខ្សែការពាររូបនេះបានចាប់ផ្តើមតែម្តងគត់ចាប់តាំងពីការប្រកួត World Cup ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប ។ ក្លឹបនៅ Champions League នៅអ៊ីតាលី អេស្ប៉ាញ អាឡឺម៉ង់ និងអ៊ីតាលី សុទ្ធតែកំពុងតាមដានស្ថានភាពរបស់គាត់ ហើយអាចធ្វើការតាមប្រមាញ់ហត្ថលេខានៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

កីឡាករវ័យ 28 ឆ្នាំរូបនេះបានក្លាយជាកីឡាករសំខាន់សម្រាប់ Man City ចាប់តាំងពីការចុះហត្ថលេខាពី Juventus ក្នុងឆ្នាំ 2019 ប៉ុន្តែបច្ចុប្បន្នកំពុងស៊ូទ្រាំនឹងបញ្ហាដ៏លំបាកជាមួយម្ចាស់ជើងឯក Premier League ។ ថ្មីៗនេះលោក Guardiola បានដាក់ការជឿទុកចិត្តលើ Rico Lewis ដោយរូបគេកំពុងតែបង្ហាញនូវទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ពីកីឡាករវ័យក្មេងនេះ៕

ប្រភព : The Telegraph