អតីតកីឡាករហង្សក្រហម Liverpool លោក Steven Gerrard ជឿជាក់ថា Liverpool និងអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបន្ទាប់ពីការសម្រាកកំឡុងការប្រកួត World Cup។

ក្រុមហង្សក្រហមចាប់ផ្តើមរដូវកាលដ៏អាក្រក់ ខណៈដែលពួកគេឈរនៅលេខរៀងទី 6 ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការប្រកួតចំនួន 14 លើកដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុមកំពូលតារាង Arsenal រហូតដល់ទៅ 15 ពិន្ទុ។ ក្រុមរបស់លោក Jurgen Klopp បច្ចុប្បន្នកំពុងស្ថិតនៅក្នុងជំរុំហ្វឹកហាត់ក្នុងទីក្រុងឌូបៃ ហើយអតីតខ្សែបម្រើ Gerrard ជឿជាក់ថាពួកគេនឹងត្រលប់មកវិញកាន់តែរឹងមាំមុនពេលត្រលប់មកទីលានប្រកួតវិញនៅសប្តាហ៍ក្រោយ។

ថ្លែងក្នុងគេហទំព័រផ្លូវការរបស់ Liverpool លោក Steven Gerrard បាននិយាយថា “មែនហើយ វាជាឱកាសមួយដើម្បីធ្វើការកែប្រែជាច្រើននៅកន្លែងហ្វឹកហាត់និងអ្វីផ្សេងទៀតជាច្រើន។ ខ្ញុំប្រាកដថា Jurgen និងក្រុមការងាររបស់គាត់កំពុងធ្វើរឿងជាច្រើនដោយបច្ចេកទេសជាទីបំផុត ប៉ុន្តែវាក៏ជាឱកាសដើម្បីសម្រាកឲ្យច្រើន។ ពួកគេបានចូលរួមការប្រកួតជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានចូលរួមគ្រប់ការប្រកួតកាលពីឆ្នាំមុន”៕
ប្រភព : Liverpool FC