កាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបរំពេសមុទ្រ Brighton ដើម្បីចុះហត្ថលេខាលើ Leandro Trossard ដោយខ្សែប្រយុទ្ធស្លាបរូបនេះ រំពឹងថានឹងទទួលការធ្វើតេស្តសុខភាពក្នុងពេលឆាប់ៗនេះ។

ក្រុមរបស់លោក Arteta បានងាកទៅរក Trossard បន្ទាប់ពីខកខានលើកីឡាករ Mykhailo Mudryk។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេមើលឃើញថាជាជម្រើសដ៏គួរឱ្យទាក់ទាញបន្ទាប់ពីការបែកបាក់ក្នុងទំនាក់ទំនងរបស់គាត់ជាមួយនឹងអ្នកចាត់ការក្លិប Brighton លោក Roberto De Zerbi។

Arsenal គ្រោងនិងចំណាយប្រាក់ប្រមាណ 21 លានផោន ឲ្យទៅ Brighton សម្រាប់កីឡាករវ័យ 28 ឆ្នាំ ជាមួយនឹងការធានាបន្ថែម 5 លានផោនពីលើទៀត៕
ប្រភព : GOAL