កីឡាករ Marco Asensio របស់ក្លិប Real Madrid នៅតែមិនច្បាស់ថាខ្លួនអាចស្នាក់នៅបន្ត រឺត្រូវចាកចេញពីក្លិប ដោយកុងត្រាចាស់របស់រូបគេកំពុងតែជិតចូលមកដល់ថ្ងៃផុតកំណត់ទៅហើយ។

តាមប្រភព Mundo Deportivo បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid អាចនិងអនុញ្ញាតឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញពីក្លិប ក្នុងករណីដែលមានការស្នើទិញណាមួយសមប្រកបជាមួយនិងអ្វីដែលក្លិបចង់បាន។ កីឡាករពាក់ស្លាកលេខ 11 របស់ Real Madrid រូបនេះមានសង្ឃឹមច្រើនក្នុងការចេញពីក្លិប ដោយសារមិនទាន់បន្តកុងត្រាថ្មី ស្របពេលដែលក្លិបកាំភ្លើងធំ Arsenal បានបង្ហាញអារម្មណ៍ពីការចង់បាន Asensio ទៅចូលរួមជាមួយខ្លួន។

ក្នុងករណីនេះ Real Madrid ត្រូវធ្វើយ៉ាងណាលក់ Asensio ចេញឲ្យបានមុនពេលផុតកុងត្រា បើមិនដូចនេះទេ ក្លិប Real Madrid និងត្រូវបាត់បង់ Asensio ដោយគ្មានតម្លៃខ្លួនសូម្បីតែមួយអឹរ៉ូទាល់តែសោះ៕
ប្រភព : Mundo Deportivo