អ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Emiliano Martinez បានធ្វើការឌឺដងពាក្យសម្តីឲ្យទៅតារាវ័យក្មេងបារាំង Kylian Mbappe ស្របពេលដែលអាហ្សង់ទីនកំពុងតែអបអរសាទរជាមួយជ័យជម្នះ World Cup កាលពីយប់មិញ។ ក្រុមកីឡាកររបស់អាហ្សង់ទីនបានធ្វើការរាំរែកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីបំបាក់បារាំងនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន World Cup។ ស្របពេលដែលកីឡាករទាំងនោះកំពុងតែច្រៀងសុខៗ រូបគេបែរជាដកឃ្លាមួយភ្លែត ទុកចន្លោះឲ្យ Emi Martinez ធ្វើការស្រែកថា “ចូលរួមសោកស្តាយទៅដល់ Mbappe ផង”។ Mbappe ធ្វើបានយ៉ាងល្អ ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទី 3 គ្រាប់ដើម្បីក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពីវីរបុរសអង់គ្លេស Geoff Hurst ...
[ Continue reading ]Tag: Kylian Mbappe
Achraf Hakimi ផ្ញើរសារទៅកាន់ Mbappe មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ខ្សែការពារស្លាបស្តាំ Achraf Hakimi បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ខ្លួនទៅកាន់មិត្តរួមក្រុម Kylian Mbappe ក្រោយក្រុមម៉ារ៉ុកត្រូវប៉ះក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។ ក្រុមម៉ារ៉ុកនិងបារាំងបានកក់កៅអីឡើងទៅវគ្គបន្តរៀងៗខ្លួន ដោយការប្រកួតយ៉ាងស្វិតស្វាញជាទីបំផុត។ ក្រោយចប់ការប្រកួតរវាងបារាំងនិងអង់គ្លេសកាលពីពេលថ្មីៗនេះ កីឡាករ Hakimi បានសរសេរហើយភ្ជាប់ជាមួយឈ្មោះរបស់ Mbappe ថា “ជួបគ្នាឆាប់ៗ មិត្តសម្លាញ់របស់ខ្ញុំ @KMbappe”។ គួររំលឹកផងដែរថា រូបគេទាំងពីរសុទ្ធតែជាមិត្តល្អនិងគ្នា ហើយតែងតែផ្ញើរសារលើកទឹកចិត្តគ្នាជារឿយៗ ជាពិសេសនៅពេលដែល Hakimi ស៊ុតទម្លាក់អេស្ប៉ាញ Kylian Mbappe ...
[ Continue reading ]Olivier Giroud ចេញមុខព្រមានតោកំណាចអង់គ្លេស មុនប៉ះគ្នាវគ្គ8ក្រុមចុងក្រោយ
ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមជម្រើសជាតិបារាំង កីឡាករ Olivier Giroud បានចេញមុខព្រមានក្រុមអង់គ្លេស ដោយលើកមកថា Kylian Mbappe នៅតែអាចវិវត្តន៍ខ្លួនបានល្អជាងនេះទៅទៀត មុនការប្រកួតរវាងបារាំងទល់និងអង់គ្លេស នៅការប្រកួតវគ្គ8ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។ Giroud បានឲ្យដឹងថា “Kylian ជាកីឡាករល្អមួយក្នុងចំណោមកីឡាករបំផុតដែលខ្ញុំធ្លាប់លេងជាមួយ។ គេពិតជាអស្ចារ្យណាស់ ព្រោះគេនៅតែអាចរីកចម្រើនទៅមុខទៀត ចាប់តាំងពីចាប់ផ្តើមព្រឹត្តិការណ៍មក រូបគេជាកីឡាករសំខាន់សម្រាប់យើង។ ខ្ញុំជឿជាក់ថាកំណត់ត្រារបស់ខ្ញុំនិងត្រូវបានបំបែកនៅថ្ងៃណាមួយដោយ Kylian”។ បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរបស់ក្លិប Paris Saint-Germain រកបាន5គ្រាប់និងបញ្ជូនឲ្យដៃគូស៊ុតបញ្ចូលទី2លើកមកហើយសម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World ...
[ Continue reading ]គ្រូជម្រើសជាតិបារាំងថា Mbappe មិនទាន់ធ្វើបានល្អបំផុតឡើយ
លោក Didier Deschamps បាននិយាយចំៗថា ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe គួរតែលេងបានល្អជាងនេះ ថ្វីត្បិតតែរកបាន2គ្រាប់បំបែកកំណត់ត្រាថ្មី ក្នុងជំនួបរវាងក្រុមមាន់គកបារាំងនិងក្រុមជម្រើសជាតិប៉ូឡូញ។ Mbappe ស្ថិតក្នងសភាពរីករាយឡើងវិញសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ2022 ដោយរកបាន2គ្រាប់ក្នុងជ័យជម្នះ 3:1 ទៅលើប៉ូឡូញក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរូបនេះកំពុងតែឈរនៅលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ World Cup ដោយរកបាន5គ្រាប់ តែលោក Deschamps ថារូបគេមិនទាន់ទោដល់ចំណុចកំពូលនៅឡើយទេ។ ថ្លែងក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Didier Deschamps បានលើកឡើងថា “យើងស្គាល់ច្បាស់ពី Kylian។ យើងធ្លាប់ឃើញគេរួចមកហើយ ...
[ Continue reading ]Theo Walcott ថាបើសិនជា Mbappe ជួបក្រុមអង់គ្លេស រូបគេនិងពិបាកដោយសារកីឡាករមួយនេះ
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Theo Walcott បានលើកឡើងយ៉ាងមុតមាំថា Kylian Mbappe ជាកីឡាករដែលគ្រោះថ្នាក់មួយរូប ប៉ុន្តែរូបគេអាចនិងជួបការលំបាកបើសិនជាលេងប៉ះកីឡាករ Kyle Walker ក្នុងករណីដែលបារាំងឡើងមកជួបអង់គ្លេសនៅវគ្គ 8 ក្រុមចុងក្រោយ។ ថ្វីត្បិតតែបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិបារាំង កំពុងតែឈរលើកំពូលតារាងនៃកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នេះក៏ពិតមែន ប៉ុន្តែ Theo Walcott នៅតែគិតថាសមត្ថភាពរបស់ Mbappe និងត្រូវបានបង្អាក់ដោយខ្សែការពាររបស់ក្រុមមេឃខៀវ Manchester City កីឡាករ Kyle Walker ដោយសារតែកាយសម្បទារបស់ Walker ...
[ Continue reading ]គ្រាន់តែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិភ្លាម Kylian Mbappe ធ្វើរឿងមួយនេះភ្លាម មិនចាំយូរ!
បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានប្រកាសពីកីឡាករដែលមានឈ្មោះទៅលេង FIFA World Cup នៅកាតាភ្លាម ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមាន Paris Saint Germain កីឡាករ Kylian Mbappe បានធ្វើការបង្ហោះរូបភាពខ្លួនថើបពាន World Cup កាលពីឆ្នាំ 2018 ភ្លាមតែម្តង។ ភ្ជាប់ជាមួយរូបនោះ មានពាក្យមួយឃ្លាដែល Mbappe បានសរសេរទៅកាន់អ្នកគាំទ្រក្នុងបណ្តាញសង្គម Twitter ដោយសរសេរថា “ជាក្តីស្រម៉ៃមួយក្នុងការលេងការប្រកួតធំបំផុតជាមួយប្រទេសរបស់ខ្ញុំ”។ ការប្រកួត World Cup ឆ្នាំនេះអាចជាឱកាសសាងគុណលុបលាងទោសរបស់ Kylian Mbappe ក្រោយធ្វើមិនបានល្អក្នុងការប្រកួត EURO ឆ្នាំ ...
[ Continue reading ]