Gareth Southgate និងបន្តជាគ្រូបង្វឹករបស់អង់គ្លេសសម្រាប់ព្រឹត្តិការណ៍ EURO ឆ្នាំ 2024

អ្នកចាត់ការ Gareth Southgate ត្រូវបានគេរំពឹងថានឹងបន្តដឹកនាំក្រុមតោកំណាចអង់គ្លេសទោមុខទៀត បន្ទាប់ពីបានវាយតម្លៃអនាគតរបស់គាត់បន្ទាប់ពីការធ្លាក់ចេញពី World Cup របស់អង់គ្លេស។ អ្នកចាត់ការវ័យ​ 52ឆ្នាំរូបនេះបានដឹកនាំប្រទេសអង់គ្លេសទៅកាន់វគ្គ8ក្រុមចុងក្រោយ ដែលពួកគេបានចាញ់ក្រុមជម្រើសជាតិបារាំង ហើយក្រោយមកមានភាពស្រពិចស្រពិលថាតើត្រូវបន្តការងាររឺអត់។ ឥឡូវនេះ បើយោងតាមកាសែត The Telegraph គាត់បានសម្រេចចិត្តបន្តដឹកនាំ ទោះបីជាគាត់មិនទាន់ជូនដំណឹងដល់សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏ដោយ។ របាយការណ៍ដដែលបានអះអាងថាលោក Southgate មានគម្រោងចាកចេញបន្ទាប់ពីការប្រកួត World Cup ដោយជឿថាមានភាពអវិជ្ជមានច្រើនពេកជុំវិញការងាររបស់គាត់បន្ទាប់ពីយុទ្ធនាការ UEFA Nations League ដ៏អាក្រក់មួយសម្រាប់អង់គ្លេស។ ចាប់តាំងពីពេលនោះមក គាត់បានឆ្លៀតពេលដើម្បីពិចារណាឡើងវិញនូវជំហររបស់គាត់ ដោយចុងក្រោយគឺមកដល់ស្ថានភាពមួយនេះហើយ។ FA ...

[ Continue reading ]

Gareth Southgate ពន្យល់មូលហេតុដែល Jude Bellingham ធ្វើបានល្អ

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានធ្វើការពន្យល់អំពីមូលហេតុដែល Jude Bellingham ធ្វើបានល្អ ក្រោយជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស បំបាក់សេណេហ្កាល់ក្នុងលទ្ធផល 3:0 ដើម្បីឡើងវគ្គ8ក្រុមចុងក្រោយ។ ក្រោយជ័យជម្នះ លោក Gareth Southgate បាននិយាយថា “ខ្ញុំគិតថារឿងធំបំផុតគឺការតាំងចិត្ត។ ពួកយើងបានធ្វើការខំប្រឹងជាច្រើនឆ្នាំជាមួយកីឡាករវ័យក្មេង និងការវិវឌ្ឍខ្លួនរបស់ពួកគេ។ Jude, Phil, Bukayo សុទ្ធតែមានការតាំងចិត្ត ការចង់ដឹងចង់ចេះហើយចង់អភិវឌ្ឍខ្លួន ហើយពួកគេធ្វើបានល្អសម្រាប់ការប្រកួតយប់នេះ។ ខ្ញុំគិតថា Hendo ក៏មានចំណែកមួយដែរ ព្រោះពួកគេទាំងពីរ (Henderson និង Jude Bellingham) ...

[ Continue reading ]