ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បានបោះបង់មិត្តភាពរបស់ខ្លួនជាមួយកីឡាករ Hugo Lloris ដែលជាកីឡាករ Spur ដូចគ្នាស្របពេលដែលការប្រកួតរវាងបារាំងនិងអង់គ្លេសកាន់តែជិតចូលមកដល់។

ការប្រកួតមួយនេះត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្រុមទាំងពីរសុទ្ធសឹងជាក្រុមដែលប្រិយមិត្តមានសង្ឃឹមច្រើនក្នុងការឡើងទៅលើកពាននៅប្រទេសកាតា។ យ៉ាងណាក្តី ក្រុមទាំងពីរបែរជាត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយទៅវិញ។

ខ្សែប្រយុទ្ធរបស់អង់គ្លេសបាននិយាយឲ្យដឹងថា “គេជាកីឡាករល្អមួយរូប អាចថាជាអ្នកចាំទីល្អមួយក្នុងចំណោមអ្នកចាំទីល្អបំផុតក្នុងលោក។ ក្នុងការប្រកួតបែបនេះ ពួកយើងមិនមែនជាមិត្តភក្តិគ្នានោះទេហើយត្រូវតែចេញប្រយុទ្ធតតាំងគ្នា។ ខ្ញុំស្គាល់គាត់ជាយូរមកហើយ ដូចនេះខ្ញុំមិនអាចបញ្ឈប់ការសរសើរពីគេបានទេ។ ខ្ញុំនិងព្យាយាមលេងឲ្យបានល្អ ប៉ុន្តែខ្ញុំក៏ដឹងថារូបគេនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយឲ្យបារាំងឈ្នះ”៕
ប្រភព : GOAL