John Stones នៅតែមានជំនឿចិត្តចំពោះ Harry Maguire សម្រាប់ World Cup

ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ John Stones បានសរសើរអត្តចរិតរបស់មិត្តរួមក្រុម Harry Maguire ដោយនិយាយថា កីឡាកររូបនេះពិតជាមានសារសំខាន់សម្រាប់អង់គ្លេសនៅការប្រកួត World Cup។

ខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Maguire ត្រូវរងការរិះគន់ជាខ្លាំង ក្រោយត្រូវបានលោក Erik ten Hag ទុកជាកីឡាករជម្រើ់សបម្រុងប៉ុណ្ណោះ។ ប៉ុន្តែ Maguire ប្រែជាកីឡាករសំខាន់មួយរូបសម្រាប់លោកគ្រូ Gareth Southgate ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ នៅពេលដែលត្រូវបានគេសួរអំពី Harry Maguire នៅក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះ John Stones បានបង្ហើបឲ្យដឹងថា “ចាប់តាំងពីប្រកួតដំបូងមក អ្វីដែលគាត់កំពុងតែធ្វើគឺល្អប្រសើរ។ រូបគេឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយក្លិបក៏ដូចជាក្រុមជម្រើសជាតិ ដូចនេះខ្ញុំនៅតែមានជំនឿចិត្តចំពោះគេ”

គួររំលឹកផងដែរថា ក្រុមជម្រើសជាតិអង់គ្លេស ធ្វើបានល្អក្នុងការប្រកួតសន្សំពិន្ទុ ដោយមានសិទ្ធិឡើងមកវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ World Cup។ ការងារបន្ទាប់របស់ក្រុមលោក Gareth Southgate គឺជំនួបទល់និងក្រុមជម្រើសជាតិសេណេហ្កាល់ដោយក្រុមទាំងពីរនិងត្រូវចេញប្រយុទ្ធដើម្បីតំណែងទៅវគ្គ៨ក្រុមចុងក្រោយ៕

ប្រភព : GOAL