លោក Mauricio Pochettino បានលេងសើចដោយលើកឡើងថា Pep Guardiola គួរតែត្រូវបានបណ្តេញចេញពីតំណែង 7-8ដងមកហើយ ដោយសារតែមិនអាចជួយឲ្យក្រុមមេឃខៀវ Manchester City លើកពាន UEFA Champions League។

នៅពេលដែលរងការរីះគន់ថាលោកត្រូវចាកចេញពី PSG ដោយសារមិនអាចជួយក្រុមឲ្យឡើងទៅលើកពាន UEFA Champions League បាន អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានតបទៅវិញថា “បើសិនជាខ្ញុំចាកចេញពី PSG ដោយសារមិនដែលឈ្នះ UCL លោក Guardiola គួរតែត្រូវបានដេញចេញ 7-8ដងមកហើយ។ ការពិតវាខុសពីអ្វីដែលមនុស្សគ្រប់គ្នានិយាយ”។

គួររំលឹកផងដែរថា លោក Mauricio Pochettino បានលាលែងពីតំណែងនៅក្រុមអ្នកមានបារាំង Paris Saint-Germain ក្រោយចំណាយពេល១៧ខែជាមួយក្លិបមួយនេះ។ ថ្វីត្បិតតែជួយក្រុមឈ្នះពាន Ligue 1 ក៏ពិតមែន មានពាក្យនិយាយតៗគ្នាច្រើនថា មូលហេតុនៃការចាកចេញនោះគឺដោយសារតែក្រុម PSG បានធ្លាក់ចេញពីការប្រកួតដោយសារចាញ់ក្រុមម្ចាស់ពាន UCL 14សម័យ Real Madrid ត្រឹមវគ្គ16ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន៕
ប្រភព : ESPN