Jurgen Klopp ឌឺដង Chelsea ជុំវិញការផ្ទេរសម្រាប់កីឡាកររូបនេះ

លោក Jurgen Klopp បាននិយាយលេងសើចថា Liverpool មានសំណាងជាមួយនឹងកិច្ចព្រមព្រៀងផ្ទេររដូវក្តៅរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករពីររូបដែលសម្រេចបដិសេដ Liverpool ទៅលេងនៅ Chelsea រួមមាន Moises Caicedo និង Romeo Lavia។

Liverpool បានព្យាយាម និងបរាជ័យក្នុងការនាំយកកីឡាករ Southampton ដែលមានទេពកោសល្យ Lavia និងខ្សែបម្រើក្រុម Brighton Caicedo នៅរដូវក្តៅ ដោយកីឡាករទាំងពីររូបនេះចូលរួមជាមួយ Chelsea ក្នុងតម្លៃ 58 លានផោន និង 115 លានផោន។ ទោះបីជាយ៉ាងណាក៏ដោយ Lavia បានរងរបួសដោយសារបញ្ហាកជើង ហើយ Caicedo ហាក់ដូចជាមិនសូវបង្ហាញខ្លួនបានល្អនោះឡើយ។ ផ្ទុយទៅវិញ ហង្សក្រហមបានចុះហត្ថលេខាលើខ្សែបម្រើការពារ Wataru Endo ក្នុងតម្លៃត្រឹមតែ 16 លានផោន ហើយកីឡាករសញ្ជាតិជប៉ុនរូបនេះបានបង្ហាញថាជាការទិញដ៏អស្ចារ្យរហូតមកដល់ពេលនេះ។

នៅក្នុងកម្មវិធីមួយ Klopp បាននិយាយថា “រដូវក្តៅដែលយើងមាន យើងមានរឿងចម្លែកមួយចំនួនកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែខ្ញុំអាចនិយាយបានថាយើងមានសំណាង។ យើង​មិន​អាចដឹងពីអ្វីដែលអាចកើតឡើងនោះទេ តែខ្ញុំមានភាពរីករាយសម្រាប់អ្វីដែលយើងកំពុងជួបប្រទះ។ យើងច្បាស់ជាដឹងថាខ្សែបម្រើការពារកណ្តាលផ្សេងទៀតមិនចង់ចូលរួមជាមួយ Liverpool ទេ បន្ទាប់មកយើងបានរកឃើញ Wataru Endo ។ គាត់ជាកីឡាករពិសេសម្នាក់”