ខ្សែការពារក្រុម LAFC កីឡាករ Giorgio Chiellini បានផ្តល់ជាតម្រុយនៃចូលនិវត្តន៍ពីបាល់ទាត់ ចំពេលមានទំនាក់ទំនងជាមួយនឹងការវិលត្រឡប់ទៅកាន់ Juventus ក្នុងតួនាទីជាក្រុមប្រឹក្សាភិបាលរបស់ក្លឹប។

កីឡាករវ័យ 39 ឆ្នាំដែលបានចំណាយពេលពីរឆ្នាំចុងក្រោយជាមួយ LAFC ក្នុងលីកកំពូលអាមេរិក MLS បានណែនាំពីលទ្ធភាពនៃការចូលនិវត្តន៍បន្ទាប់ពីរដូវកាលឆ្នាំ 2023 របស់គាត់បានបញ្ចប់ដោយការបរាជ័យក្រោមស្នាដៃក្រុម Columbus Crew ក្នុងការប្រកួត MLS Cup វគ្គផ្តាច់ព្រ័ត្រ។

គេជឿថា Chiellini អាចនឹងត្រលប់ទៅទីលានចាស់របស់គាត់នៅកីឡដ្ឋាន Allianz ក្នុងទីក្រុង Turin ក្នុងនាមជាអ្នកគ្រប់គ្រងបាល់ទាត់បន្ទាប់ពីព្យួរស្បែកជើងនៅអាយុ 39 ឆ្នាំ។ ជាក់ស្តែងបងប្រុសរបស់គាត់លោក Claudio កំពុងដឹកនាំគម្រោង Next Gen រួចហើយនៅក្លឹប Juventus ។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏មានលទ្ធភាពដែល Chiellini នឹងបន្តស្នាក់នៅសហរដ្ឋអាមេរិករយៈពេល 6 ខែទៀតដើម្បីរីករាយជាមួយជីវិតរបស់គាត់បន្ទាប់ពីអាជីពលេងដ៏យូរដែលមានន័យថាការផ្លាស់ប្តូរណាមួយទៅកាន់ Juventus នឹងត្រូវលើកពេលរហូតដល់រដូវក្តៅក្រោយវិញ៕