ខ្សែការពារកាំភ្លើងធំ Arsenal កីឡាករ Gabriel Magalhaes បានសើចចំអកទៅកាន់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Chelsea កីឡាករ Pierre-Emerick Aubameyang ដោយនិយាយយ៉ាងខ្លីតែមានន័យជ្រៅ ក្រោយ Arsenal យកឈ្នះ Chelsea ក្នុងជំនួប London Derby។

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ Arsenal ដោយកើតចេញពីការលើកបាល់ជ្រុងយ៉ាងល្អរបស់កីឡាករ Bukayo Saka នៅតង់ទី2។ រឿងរ៉ាវនៃការឌឺដងនេះចាប់ផ្តើមឡើង ដោយអតីតប្រធានក្រុម Arsenal កីឡាករ Aubameyang និយាយថា “មិនមានអ្វីផ្ទាល់ខ្លួននោះឡើយ”ក្នុងការផ្សាយពាណិជ្ជកម្មរបស់ទូរទស្សន៍។

ក្រោយចប់ការប្រកួត Gabriel បានសរសេរនៅលើគណនីបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់គេ ដោយសរសេរថា “មិនមានអ្វីផ្ទាល់ខ្លួននោះឡើយ .. ទីក្រុងឡុងដ៍គឺពណ៌ក្រហម”។ ជ័យជម្នះមួយនេះ ធ្វើឲ្យ Arsenal ឡើងមកកំពូលតារាង English Premier League វិញដោយមាន 2 ពិន្ទុលើសក្រុម Manchester City ស្របពេលដែល Chelsea ឈរនៅលេខ 7 ហើយតាមពីក្រោយ Arsenal 13 ពិន្ទុ៕
ប្រភព : ESPN