Sergio Aguero ព្រលះអាជ្ញាកណ្តាលចាស់ដៃ ក្រោយស្ទើរតែធ្វើឲ្យអាហ្សង់ទីនធ្លាក់

អតីតកីឡាករបាល់ទាត់ Sergio Kun Aguero បានធ្វើការថ្កោលទោសទៅលើការកាត់សេចក្តីរបស់លោក Antonio Mateu Lahoz ជាខ្លាំង ក្នុងជំនួបរវាងក្រុមជម្រើសជាតិអាហ្សង់ទីនទល់និងក្រុមហូឡង់កាលពីពេលថ្មីៗនេះ។ ក្នុងការប្រកួតមួយនេះ លោក Antonio Lahoz ហាក់មានភាពឆេវឆាវជាខ្លាំង ដោយបានប្រើប្រាស់កាតលឿងចំនួន 14 ក្នុងមួយប្រកួត ស្របពេលដែលកីឡាករបានប៉ះទង្គិចពាក្យសម្តីស្ទើរតែមានការវាយតប់ជាច្រើនលើកច្រើនសារ។ អ្វីដែលរឹតតែចម្រូងចម្រាស់ខ្លាំងនោះ លោក Lahoz បានផ្តល់បានពិន័យ free-kick នៅចុងម៉ោងយ៉ាងគ្រោះថ្នាក់មួយដល់ក្រុមហូឡង់ ជាហេតុដែលការប្រកួតបានអូសបន្លាយទៅដល់ការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រសម្រេចយកក្រុមខ្លាំងមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Sergio Aguero បានសរសេរនៅក្នុងគណនី Twitter ផ្ទាល់របស់ខ្លួនថា “អាជ្ញាកណ្តាលមួយរួបនេះចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេកហើយ ...

[ Continue reading ]

Lionel Scaloni ហួសចិត្តពេលអ្នកកាសែតធ្វើឲ្យបែកធ្លាយរឿងមួយនេះ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានចោទប្រកាន់ទៅលើអ្នកសារព័ត៌មានដែលកំពុងព្យាយាមជួយក្រុមជម្រើសជាតិហូឡង់ដោយធ្វើឲ្យបែកធ្លាយបញ្ជីកីឡាកររបួសរបស់អាហ្សង់ទីន។ នៅពេលដែលត្រូវបានគេសួរអំពីព័ត៌មានរបស់កីឡាករ លោក​​ Scaloni បានចេញមុខឆ្លើយទាំងកំហឹងថា “ការហ្វឹកហាត់របស់យើងគឺមិនមានឲ្យនរណាដឹងនោះទេ ហេតុអ្វីអ្នកសួរខ្ញុំអំពី Rodrigo De Paul?តើអ្នកព្យាយាមជួយហូឡង់រឺ? វាមិនមានផ្តល់ផលល្អអីសម្រាប់យើងទេពេលព័ត៌មានត្រូវបានបែកធ្លាយ វាពិតជាចម្លែកខ្លាំងណាស់”។ គួររំលឹកផងដែរថា យោងទៅតាមអ្វីដែលបានបែកធ្លាយ កីឡាករ Rodrigo De Paul និង Angel Di Maria អាចជាកីឡាករទាំងពីររូបដែលកំពុងជួបប្រទះបញ្ហារបួស ដោយការប្រកួតទល់និងក្រុមជម្រើសជាតិហូឡង់សម្រាប់វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup កាន់តែកៀកទៅហើយ៕ ប្រភព : ...

[ Continue reading ]