អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបានរក្សាពាក្យសន្យារបស់គាត់ ដោយបានលាចេញពីតំណែង ក្រោយមិនអាចជួយឲ្យប្រេស៊ីលឡើងទៅវគ្គ 4 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះបាន។

បន្ទាប់ពីប្រេស៊ីលត្រូវបានក្រុមក្រូអាតទម្លាក់ចេញពីការប្រកួត ដោយបាល់កាត់សេចក្តី 11 ម៉ែត្រភ្លាម លោក Tite ក៏បានចេញមុខនិយាយជាសាធារណះភ្លាមៗ។ ថ្លែងទៅកាន់សន្និសីទកាសែត លោក Tite បានឲ្យដឹងថា “ដូចដែលខ្ញុំនិយាយ ការងាររបស់ខ្ញុំបានមកដល់ទីបញ្ចប់។ ខ្ញុំបាននិយាយទុកមុនតាំងពីមួយឆ្នាំជាងមុនមកម្ល៉េះ ដូចនេះខ្ញុំនិងធ្វើតាមអ្វីដែលខ្ញុំបានសន្យា”។

គួររំលឹកផងដែរថា គាត់ធ្លាប់និយាយយ៉ាងច្បាស់ថា គាត់នៅជាគ្រូបង្វឹកប្រេស៊ីលរហូតទាល់ចប់ World Cup។ មកដល់ពេលនេះ គាត់ក៏បានធ្វើតាមអ្វីដែលខ្លួនបានលើកឡើងជាយូរលង់មកហើយ ក្រោយជួយឲ្យប្រេស៊ីលឈ្នះពានជាច្រើន ក្រៅតែពីពាន World Cup មួយតែប៉ុណ្ណោះ៕
ប្រភព : GOAL