Tite ប្រកាសលាចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ក្រោយចាញ់ក្រូអាតយ៉ាងភ្ញាក់ផ្អើល

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបានរក្សាពាក្យសន្យារបស់គាត់ ដោយបានលាចេញពីតំណែង ក្រោយមិនអាចជួយឲ្យប្រេស៊ីលឡើងទៅវគ្គ​ 4 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះបាន។ បន្ទាប់ពីប្រេស៊ីលត្រូវបានក្រុមក្រូអាតទម្លាក់ចេញពីការប្រកួត ដោយបាល់កាត់សេចក្តី 11 ម៉ែត្រភ្លាម លោក Tite ក៏បានចេញមុខនិយាយជាសាធារណះភ្លាមៗ។ ថ្លែងទៅកាន់សន្និសីទកាសែត លោក Tite បានឲ្យដឹងថា “ដូចដែលខ្ញុំនិយាយ ការងាររបស់ខ្ញុំបានមកដល់ទីបញ្ចប់។ ខ្ញុំបាននិយាយទុកមុនតាំងពីមួយឆ្នាំជាងមុនមកម្ល៉េះ ដូចនេះខ្ញុំនិងធ្វើតាមអ្វីដែលខ្ញុំបានសន្យា”។ គួររំលឹកផងដែរថា គាត់ធ្លាប់និយាយយ៉ាងច្បាស់ថា គាត់នៅជាគ្រូបង្វឹកប្រេស៊ីលរហូតទាល់ចប់ World Cup។​ មកដល់ពេលនេះ គាត់ក៏បានធ្វើតាមអ្វីដែលខ្លួនបានលើកឡើងជាយូរលង់មកហើយ ក្រោយជួយឲ្យប្រេស៊ីលឈ្នះពានជាច្រើន ...

[ Continue reading ]

មកដឹងពីមូលហេតុដែល Neymar ស្ទុះទៅកន្លែងអ្នកគាំទ្រក្រោយស៊ុតបានមួយគ្រាប់យប់មិញ

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar Jr បានត្រលប់ចូលលេងឲ្យក្រុមជម្រើសជាតិវិញ ថែមទាំងរកបានមួយគ្រាប់ទៀតសម្រាប់ការប្រកួតទល់និងក្រុមកូរ៉េខាងត្បូងនៅពានរង្វាន់ FIFA World Cup វគ្គ16ក្រុមចុងក្រោយ។ ក្រោយស៊ុតបានមួយគ្រាប់ ដោយការទាត់បាល់11ម៉ែត្រយ៉ាងល្អភ្លាម គេប្រទះឃើញថាកីឡាកររូបនេះ បានធ្វើការរត់សំដៅទៅកន្លែងអ្នកគាំទ្រអង្គុយទស្សនាយ៉ាងភ្ញាក់ផ្អើល ស្របពេលដែលកីឡាករដទៃកំពុងតែស្ថិតក្នុងទីលាននៅឡើយ។ ក្រោយចប់ការប្រកួតបានមួយភ្លែត មានអ្នកថតបានអំពីមូលហេតុពិតក្រោយទង្វើបែបនេះរបស់ខ្សែប្រយុទ្ធក្លិបអ្នកមានបារាំង Paris Saint-Germain។ តាមពិតទៅ Neymar បានរត់សំដៅទៅកាន់កីឡាករ Alex Telles ដែលកំពុងទស្សនាការប្រកួតនៅក្រៅទីលាន ក្រោយត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិដោយសាតែបញ្ហារបួសជង្គង់ ធ្វើឲ្យខ្សែការពារខ្ចីជើងរបស់ Sevilla មិនអាចមានវត្តមានជួយក្រុមជម្រើសជាតិបានតទៅមុខទៀត។ Neymar បានធ្វើការរត់ទៅចាប់ដៃ Alex Telles ទាំងញញឹម ...

[ Continue reading ]

Gabriel Martinelli ចេញមុខព្រលះអ្នករិះគន់ ក្រោយជាប់ឈ្មោះទៅលេង World Cup

ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់កាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli បានចេញមុខឲ្យចម្លើយជាសាធារណះ ក្រោយត្រូវបានគេរិះគន់យ៉ាងចាស់ដៃស្របពេលដែលខ្លួនមានឈ្មោះទៅលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ គួររំលឹកផងដែរថា អតីតកីឡាករជម្រើសជាតិប្រេស៊ីល កីឡាករ Neto បានបង្ហាញពីការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Tite ក្នុងការបញ្ចូល Martinelli ជាមួយក្រុមជម្រើសជាតិ ដោយមើលរំលងកីឡាករ Gabigol ដែលរកបាន29គ្រាប់ក្នុងរដូវកាលនេះ។ ថ្លែងទៅកាន់ ESPN Brasil កីឡាករវ័យ 21ឆ្នាំរូបនេះបានបកស្រាយថា “ខ្ញុំគិតថាវាជារឿងធម្មតានោះទេ។ នៅប្រេស៊ីលអ្នកខ្លះមិនស្គាល់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំកំពុងតែព្យាយាមយ៉ាងខ្លាំងសម្រាប់ក្រុមរបស់ខ្ញុំ ហើយខ្ញុំនិងធ្វើឲ្យបានល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ នេះនិងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ”៕ ប្រភព : ESPN Brasil

[ Continue reading ]