មកដឹងពីមូលហេតុដែល Neymar ស្ទុះទៅកន្លែងអ្នកគាំទ្រក្រោយស៊ុតបានមួយគ្រាប់យប់មិញ

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar Jr បានត្រលប់ចូលលេងឲ្យក្រុមជម្រើសជាតិវិញ ថែមទាំងរកបានមួយគ្រាប់ទៀតសម្រាប់ការប្រកួតទល់និងក្រុមកូរ៉េខាងត្បូងនៅពានរង្វាន់ FIFA World Cup វគ្គ16ក្រុមចុងក្រោយ។

ក្រោយស៊ុតបានមួយគ្រាប់ ដោយការទាត់បាល់11ម៉ែត្រយ៉ាងល្អភ្លាម គេប្រទះឃើញថាកីឡាកររូបនេះ បានធ្វើការរត់សំដៅទៅកន្លែងអ្នកគាំទ្រអង្គុយទស្សនាយ៉ាងភ្ញាក់ផ្អើល ស្របពេលដែលកីឡាករដទៃកំពុងតែស្ថិតក្នុងទីលាននៅឡើយ។ ក្រោយចប់ការប្រកួតបានមួយភ្លែត មានអ្នកថតបានអំពីមូលហេតុពិតក្រោយទង្វើបែបនេះរបស់ខ្សែប្រយុទ្ធក្លិបអ្នកមានបារាំង Paris Saint-Germain។

តាមពិតទៅ Neymar បានរត់សំដៅទៅកាន់កីឡាករ Alex Telles ដែលកំពុងទស្សនាការប្រកួតនៅក្រៅទីលាន ក្រោយត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិដោយសាតែបញ្ហារបួសជង្គង់ ធ្វើឲ្យខ្សែការពារខ្ចីជើងរបស់ Sevilla មិនអាចមានវត្តមានជួយក្រុមជម្រើសជាតិបានតទៅមុខទៀត។ Neymar បានធ្វើការរត់ទៅចាប់ដៃ Alex Telles ទាំងញញឹម ហើយក៏បានឆ្លៀតធ្វើការសួរសុខទុក្ឋទាំងប្រញាប់ផងដែរ៕

ប្រភព : GOAL