ក្លិបអធិរាជស Real Madrid ត្រូវបានគេជឿជាក់ថាក្រុមដែលអាចមានសង្ឃឹមច្រើនជាងគេក្នុងការទិញយកកីឡាករវ័យក្មេង Endrick ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

យោងទៅតាមលោក Fabrizio Romano បានឲ្យដឹងថា ក្លិបយក្សអេស្ប៉ាញមួយនេះកំពុងតែស្ថិតក្នុងជំហរយ៉ាងរឹងមាំ ដោយកំពុងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយភាគីកីឡាករ Endrick និងគ្រោងនាំចូលរូបគេកាន់តែលឿនតាមដែលខ្លួនអាចធ្វើទៅបាន។

Fabrizio បានឲ្យដឹងទៀតថា ក្លិប Real Madrid បានចាប់ផ្តើមការចរចារជាផ្លូវការជាមួយក្លិបបាល់ទាត់ Palmeiras នៅប្រទេសប្រេស៊ីល ដើម្បីធ្វើយ៉ាងណាទទួលបានហត្ថលេខរបស់ Endrick។ តម្លៃខ្លួនដែល Real Madrid អាចផ្តល់សម្រាប់កីឡាកររូបនេះ ប្រហែលជាជិត 60លានអឺរ៉ូ នេះបើបូករួមជាមួយប្រាក់លើកទឹកចិត្តផ្សេងៗដែលបានលើកឡើងក្នុងការចរចារ៕
ប្រភព : Fabrizio Romano