គ្មាន Neymar ក៏ Al-Hilal ដូចជាមិនឈឺក្បាលដែរ​ដោយសារតែខ្សែប្រយុទ្ធជួរមុខរូបនេះ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Al-Hilal កីឡាករ Alexandr Mitrovic នៅតែបន្តទម្រង់លេងយ៉ាងល្អអស្ចារ្យរបស់ខ្លួន ដោយរកបានគ្រាប់បាល់ 7 ប្រកួតជាប់ៗគ្នា ទាំងដែលអវត្តមានកីឡាករសំខាន់នៅក្នុងក្រុម ពោលគឺ Neymar។ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានស៊ុតបញ្ចូលទីបាន 14 គ្រាប់រួចទៅហើយនៅរដូវកាលនេះ ហើយឥឡូវនេះបានការស៊ុតបញ្ចូលទីក្នុងរយៈពេល 7 ប្រកួតជាប់ៗគ្នា ដោយគ្រាប់បាល់ចុងក្រោយរបស់គាត់បានមកពីការទាត់បាល់ពិន័យ 11 ម៉ែត្រ។ Al-Hilal កំពុងស្ថិតក្នុងទម្រង់មិនគួរឱ្យជឿក្នុងរដូវកាលនេះ ដោយមិនទាន់ភ្លក់ចាញ់នៅឡើយទេ ដោយធ្លាប់តែស្មើពីរប្រកួតប៉ុណ្ណោះ ពោលគឺការស្មើជាមួយ Al-Fayha នៅថ្ងៃបើកឆាក និងស្មើជាមួយក្រុម Damac FC ក្នុងខែកញ្ញា។ ពួក​គេ​កំពុង​ឈរ​លើ​ការ​ឈ្នះ​ 9 ...

[ Continue reading ]

មកដឹងពីមូលហេតុដែល Neymar ស្ទុះទៅកន្លែងអ្នកគាំទ្រក្រោយស៊ុតបានមួយគ្រាប់យប់មិញ

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar Jr បានត្រលប់ចូលលេងឲ្យក្រុមជម្រើសជាតិវិញ ថែមទាំងរកបានមួយគ្រាប់ទៀតសម្រាប់ការប្រកួតទល់និងក្រុមកូរ៉េខាងត្បូងនៅពានរង្វាន់ FIFA World Cup វគ្គ16ក្រុមចុងក្រោយ។ ក្រោយស៊ុតបានមួយគ្រាប់ ដោយការទាត់បាល់11ម៉ែត្រយ៉ាងល្អភ្លាម គេប្រទះឃើញថាកីឡាកររូបនេះ បានធ្វើការរត់សំដៅទៅកន្លែងអ្នកគាំទ្រអង្គុយទស្សនាយ៉ាងភ្ញាក់ផ្អើល ស្របពេលដែលកីឡាករដទៃកំពុងតែស្ថិតក្នុងទីលាននៅឡើយ។ ក្រោយចប់ការប្រកួតបានមួយភ្លែត មានអ្នកថតបានអំពីមូលហេតុពិតក្រោយទង្វើបែបនេះរបស់ខ្សែប្រយុទ្ធក្លិបអ្នកមានបារាំង Paris Saint-Germain។ តាមពិតទៅ Neymar បានរត់សំដៅទៅកាន់កីឡាករ Alex Telles ដែលកំពុងទស្សនាការប្រកួតនៅក្រៅទីលាន ក្រោយត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិដោយសាតែបញ្ហារបួសជង្គង់ ធ្វើឲ្យខ្សែការពារខ្ចីជើងរបស់ Sevilla មិនអាចមានវត្តមានជួយក្រុមជម្រើសជាតិបានតទៅមុខទៀត។ Neymar បានធ្វើការរត់ទៅចាប់ដៃ Alex Telles ទាំងញញឹម ...

[ Continue reading ]