ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Al-Hilal កីឡាករ Alexandr Mitrovic នៅតែបន្តទម្រង់លេងយ៉ាងល្អអស្ចារ្យរបស់ខ្លួន ដោយរកបានគ្រាប់បាល់ 7 ប្រកួតជាប់ៗគ្នា ទាំងដែលអវត្តមានកីឡាករសំខាន់នៅក្នុងក្រុម ពោលគឺ Neymar។

កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានស៊ុតបញ្ចូលទីបាន 14 គ្រាប់រួចទៅហើយនៅរដូវកាលនេះ ហើយឥឡូវនេះបានការស៊ុតបញ្ចូលទីក្នុងរយៈពេល 7 ប្រកួតជាប់ៗគ្នា ដោយគ្រាប់បាល់ចុងក្រោយរបស់គាត់បានមកពីការទាត់បាល់ពិន័យ 11 ម៉ែត្រ។

Al-Hilal កំពុងស្ថិតក្នុងទម្រង់មិនគួរឱ្យជឿក្នុងរដូវកាលនេះ ដោយមិនទាន់ភ្លក់ចាញ់នៅឡើយទេ ដោយធ្លាប់តែស្មើពីរប្រកួតប៉ុណ្ណោះ ពោលគឺការស្មើជាមួយ Al-Fayha នៅថ្ងៃបើកឆាក និងស្មើជាមួយក្រុម Damac FC ក្នុងខែកញ្ញា។ ពួកគេកំពុងឈរលើការឈ្នះ 9 លើកជាប់គ្នា ហើយមាន 7 ពិន្ទុនាំមុខក្រុមលេខ 2 Al-Nassr ដែលជាក្រុមដែលសំបូរទៅដោយកំពូលកីឡាករមកពីតំបន់អឹរ៉ុប៕