Carlo Ancelotti និយាយទាំងកំប្លែងថាខ្លួនសុខចិត្តដើរដោយថ្មើជើងទៅអារ៉ាប៊ីសាអូឌីតក្នុងលក្ខខណ្ឌមួយនេះ

គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បាននិយាយលេងសើចថា លោកនឹងដើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយថ្មើរជើងក្នុងតម្លៃ 450 លានផោនក្នុងមួយឆ្នាំ ដូចសំណើរមួយដែលបានផ្តល់ទៅកាន់កីឡាករវាយកូនហ្គោល John Rahm។

តារាវាយកូនហ្គោលឆ្នើមរូបនេះត្រូវបានផ្តល់ជាសំណើរមហាសាលតម្លៃ​ 450 លានផោនក្នុងរយះពេល 4 ឆ្នាំដើម្បីផ្លាស់ពីក្របខ័ណ្ឌ PGA Tour នឹង TGL League ទៅកាន់អង្គការ​​  LIV។ Ancelotti ត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើគាត់នឹងទទួលយកការផ្តល់ជូនស្រដៀងគ្នានេះដែរឬទេ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីមិនបានរង់ចាំយូរសម្រាប់ការផ្តល់នូវការឆ្លើយតបដ៏គួរឱ្យអស់សំណើចនោះទេ។

Ancelotti បានឆ្លើយតបទៅវិញភ្លាមៗថា “ខ្ញុំនឹងដើរដោយថ្មើរជើង ដោយមិនត្រូវការជើងហោះហើរអ្វីនោះឡើយ” ប៉ុន្តែក៏បានបន្ថែមទៀតថាវាជាការនិយាយលេងនោះទេ។ នៅពេលត្រូវបានចុចសួរចំៗអំពីគោលដៅបន្ទាប់របស់លោក ជាពិសេសពាក្យចចាមអារ៉ាមនៃការមកដឹកនាំក្លឹបនៅអារ៉ាប៊ីសាអូឌីត អតីតគ្រូបង្វឹក Everton រូបនេះបានឆ្លើយថា “បច្ចុប្បន្នកាលរបស់ខ្ញុំគឺកំពុងស្ថិតនៅចំណុចល្អមួយហើយ។ ពួកគេមិនបានទាក់ទងមកខ្ញុំនោះទេ”