គ្រាន់តែភ្លាត់ចាញ់ West Ham សោះ Spur បំបែកកំណត់ត្រាអាក្រក់ដល់ទៅពីរ

Tottenham បានបង្កើតកំណត់ត្រា Premier League ដែលខ្លួនមិនចង់បានចំនួនពីរ នៅពេលដែលពួកគេបានភ្លាត់ស្នៀតចាញ់ក្រោមស្នាដៃក្រុម West Ham កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមរបស់លោក Ange Postecoglou បាននាំមុខមុនក្នុងការប្រកួត Premier League នៅក្នុងដីទល់នឹងក្រុម West Ham ដោយសារការតែតបាល់ពីខ្សែការពារកីឡាករ Cristian Romero ។ ទោះយ៉ាងណាក៏ដោយ ក្រុមភ្ញៀវបានវាយបកវិញក្នុងតង់ទី 2 ដោយ Jarrod Bowen មុនពេល James Ward-Prowse រកបានគ្រាប់ជ័យជម្នះនៅនាទីទី 74។

ពួកគេគឺជាក្រុមនៅ Premier League ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបរាជ័យក្នុងការឈ្នះ 5 ប្រកួតជាប់ៗគ្នា បើទោះបីជាបានយកឈ្នះ 1-0 មុនក៏ដោយ នេះបើយោងតាម ​​Opta ។ គួរបញ្ជាក់ផងដែរថា Tottenham គឺជាក្រុមដំបូងនៅ Premier League ដែលបានចាញ់ការប្រកួតក្នុងផ្ទះបីលើកជាប់ៗគ្នា បន្ទាប់ពីបាននាំមុខមួយគ្រាប់រាល់លើក៕