ក្រុមហ៊ុន Qatari Sports Investment រឺ QSI បានលក់ភាគហ៊ុនភាគតិចរបស់ Paris Saint-Germain ដល់ក្រុមកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលនឹងជួយដល់ប្រតិបត្តិការ និងអចលនទ្រព្យ។

QSI បានលក់ភាគហ៊ុន 12.5 ភាគរយនៅក្នុង PSG ទៅឱ្យក្រុមហ៊ុនវិនិយោគអាមេរិក ដោយបានហៅកិច្ចព្រមព្រៀងនេះថាជាភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប។ ក្រុមវិនិយោគិន Arctos Partners បានយល់ព្រមលើការពង្រីកប្រតិបត្តិការក្លឹប ហើយនឹងដើរតួក្នុងការជួសជុលកីឡដ្ឋាន និងកន្លែងហ្វឹកហាត់។

កិច្ចព្រមព្រៀងរបស់ពួកគេអាចមានតម្លៃដល់ក្លឹបលើសពី 4 ពាន់លានអឺរ៉ូ នេះបើយោងតាម The Athletic ទាំងដែលតម្លៃពិតប្រាកដមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ QSI បានទិញក្លឹបក្នុងតម្លៃ 70លានអឺរ៉ូ ក្នុងឆ្នាំ 2011។ របាយការណ៍ដដែលនោះកត់សម្គាល់ថាក្រុមវិនិយោគិននឹងមិនមានឥទ្ធិពលលើបញ្ហាណាមួយនៅលើទីលាននោះទេ ហើយក៏មិនមានគម្រោងទិញភាគហ៊ុនបន្ថែមទៀតដែរ៕