គ្រាប់បាល់របស់ Gabriel Jesus នឹង Martinelli ជួយឲ្យក្រុម Arsenal បំបែកកំណត់ត្រានៅ Premier League មួយនេះ

Gabriel Jesus និង Gabriel Martinelli សុទ្ធតែរកបានគ្រាប់បាល់ទល់នឹងក្រុម Luton Town ដើម្បីជួយ Arsenal បង្កើតកំណត់ត្រាដ៏កម្រក្នុងក្របខ័ណ្ឌ Premier League ។

Arsenal បាននាំមុខនៅនាទីទី 20 ដោយការស៊ុតបញ្ចូលទីរបស់ Gabriel Martinelli មុនពេលត្រូវបានតាមស្មើដោយក្រុមម្ចាស់ផ្ទះ 5 នាទីក្រោយមក។ នៅមុនពេលបញ្ចប់ការប្រកួតតង់ទីមួយជាផ្លូវការ ខ្សែប្រយុទ្ធ Gabriel Jesus បានបើកការនាំមុខសារជាថ្មី។ វាជាគ្រាប់បាល់ដ៏អស្ចារ្យមួយ ដោយសារវាជាគ្រាប់បាល់ដែលកីឡាករទី​ 11 បានស៊ុតចូលក្នុងការប្រកួត 11 លើកចុងក្រោយ ធ្វើឲ្យវាជាកំណត់ត្រាមួយនៅក្នុងការប្រកួតលីកកំពូលអង់គ្លេស។

Mikel Arteta តែងតែបញ្ជាក់យ៉ាងច្បាស់អំពីការផ្តោតលើភាពជោគជ័យជាក្រុមជាជាងបុគ្គលណាមួយ ហើយវាហាក់ដូចជាក្រុមរបស់គាត់កំពុងដើរតាមគន្លងបណ្តើរៗហើយ។ Eddie Nketiah, Fabio Vieira, Takehiro Tomiyasu, Leandro Trossard, William Saliba, Oleksandr Zinchenko, Kai Havertz, Bukayo Saka និង Martin Odegaard គឺជាអ្នកស៊ុតបញ្ចូលទីប្រាំបួននាក់មុនសម្រាប់ Arsenal មុនពេល Martinelli និង Jesus ចូលក្នុងបញ្ជីអ្នករកគ្រាប់បាល់សម្រាប់ការប្រកួតទល់នឹង Luton ៕