ខ្សែប្រយុទ្ធក្រុម Bayern Munich និងអង់គ្លេស Harry Kane បានបង្ហាញពីខ្សែការពារដ៏លំបាកបំផុតដែលគាត់បានប្រឈមមុខក្នុងអាជីពរបស់គាត់ ដែលរួមបញ្ចូលទាំងវីរកីឡាកររបស់ Chelsea ផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ ESPN កីឡាករចំណូលថ្មីរបស់ Bayern Munich បានរាយឈ្មោះគូប្រកួតនៅព្រឹត្តិការណ៍ Euro 2020 កីឡាករ Giorgio Chiellini និងអតីតកីឡាកររបស់តោខៀវ Chelsea លោក John Terry ជាគូប្រជែងដ៏លំបាកបំផុតរបស់គាត់រហូតមកដល់បច្ចុប្បន្ន។

Harry Kane បាននិយាយនៅក្នុងបទសម្ភាសន៍ថា “ខ្សែការពារដ៏លំបាកបំផុតដែលខ្ញុំបានប្រឈមមុខ? ខ្ញុំបានជួប John Terry នៅដើមអាជីពរបស់ខ្ញុំ។ គាត់គឺជាខ្សែការពារដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក។ គាត់ពិតជាឆ្លាតណាស់។ Chiellini ក៏ជាដៃគូមួយដែលខ្ញុំលំបាកមួយដែរ។ គាត់ជាកីឡាករឆ្លាតមួយរូប ហើយគាត់ពូកែប្រើប្រាស់កាយសម្បទារបស់គាត់ក្នុងការការពារ”៕