សារិកាព្រៃ Newcastle United កំពុងរៀបចំសំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អតីតអ្នកចាំទី David De Gea ដែលក្លឹបគិតថាជាការនាំយកដ៏សាកសមបំផុតមួយចំពេលដែលអ្នកចាំទី Nick Pope កំពុងមានបញ្ហា។

Newcastle United ត្រូវបានគេរាយការណ៍មកថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតអ្នកចាំទី David De Gea របស់ Manchester United ដើម្បីមកជំនួសកន្លែង Nick Pope ដែលអវត្តមានជាបណ្ដោះអាសន្នរយៈពេល 5 ខែដោយសារតែរបួសស្មារបស់ខ្លួន។

គិតមកទល់ពេលនេះ De Gea នៅតែគ្មានក្លឹបលេងចាប់តាំងពីចាកចេញពីបិសាចក្រហមនៅរដូវក្តៅ ហើយវានៅតែត្រូវបានគេមើលឃើញថាតើគាត់ពិចារណាផ្លាស់ប្តូរទៅ Premier League វិញរឺយ៉ាងណា ទាំងដែលពាក្យចចាមអារ៉ាមបានលេចចេញស្ទើរតែគ្រប់ទិសទីអំពីគោលដៅបន្ទាប់របស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ។