Wayne Rooney ទទួលស្គាល់ថាខ្លួនកំពុងធ្វើការកែប្រែ បន្ទាប់ពីមិនធ្វើឲ្យម្ចាស់ក្លឹបថ្មីចាប់អារម្មណ៍

Wayne Rooney និយាយថា នឹងមានការផ្លាស់ប្តូរមួយចំនួននៅ Birmingham បន្ទាប់ពីបានឃើញក្រុមរបស់បរាជ័យក្នុងការបង្កើតការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ភាគហ៊ុនធំថ្មី លោក Tom Brady។

វីរបុរសរបស់បា់ទាត់អាមេរិក NFL លោក Brady ដែលឥឡូវនេះជាអ្នកវិនិយោគនៅ St Andrew’s ស្ថិតក្នុងចំណោមអ្នកដែលចូលរួមក្នុងការប្រកួតនៅតំបន់ West Midlands កាលពីថ្ងៃសៅរ៍។ វាស្ទើរតែមិនមានអ្វីដែល​អាចទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ភាគហ៊ុននោះឡើយ ខណៈ​ដែល​ក្រុម​របស់ Rooney បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 យ៉ាងខកចិត្តក្នុងជំនួបជាមួយ Rotherham។

Rooney បាននិយាយជាមួយនឹង Brady និងក្រុមប្រឹក្សាភិបាលក្លឹប Birmingham ដែលកំពុងរៀបចំធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ពួកគេដើម្បីជួយជ្រើសរើសកីឡាករល្អៗថា “ក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ ខ្ញុំសង្ឃឹមថានឹងមានការផ្លាស់ប្តូរ។ យើងចង់នាំកីឡាករចូល ហើយកីឡាករមួយចំនួននឹងចាកចេញពីក្លឹប។ វា​សំខាន់​ណាស់​ដែល​យើង​មិនដាក់អំណួតលើខ្លួនឯងឡើយ ទោះបីយើង​មាន​កីឡាករ​ល្អ​ច្រើន​ក៏ដោយ”